ប្រជាពលរដ្ឋរិះគន់ឡានដឹកទំនិញក្រុមហ៊ុន «ចែបុប្ផា 9999» ចតអនាធិបតេយ្យលើចិញ្ចើមផ្លូវជាតិលេខ ១១ បង្កហានិភ័យគ្រោះថ្នាក់ដល់សិស្សានុសិស្ស
- ព្រៃវែង
ខេត្តព្រៃវែង ៖ រថយន្តដឹកទំនិញធំៗជាច្រើនគ្រឿងដែលមានស្លាកយីហោ ចែបុប្ផា 9999 បិទជាប់នឹងឡាន បានមកឈប់ចតយ៉ាងអនាធិបតេយ្យពាសពេញលើចិញ្ចើមផ្លូវជាតិលេខ ១១ ត្រង់ចំណុចមុខក្លោងទ្វារវត្តព្រែកខ្សាយ ”ក” ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ”ក” ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលជាហេតុបាំងផ្លូវសិស្សានុសិស្សចេញចូលទៅសាលារៀននៅសាលាបឋមសិក្សានឹងអនុវិទ្យាល័យព្រែកខ្សាយ ”ក” នៅក្នុងបរិវេណវត្ត ក៍ដូចជាអ្នកធ្វើដំណើរចេញចូលបាំងភ្នែកមើលឧបសគ្គមិនឃើញជាហេតុអាចប្រឈមបង្កហានិភ័យកើតមានឡើងនូវករណីគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ ។
ប្រភពបានបន្តថា រថយន្តធំៗនេះគឺរថយន្តដឹកទំនិញរបស់ឃ្លាំងស្តុបទំនិញទុកមួយកន្លែងយីហោឈ្មោះ (ចែបុប្ផា.9999.) នៅខាងកើតផ្លូវជាតិលេខ ១១ ទល់មុខវត្តព្រែកខ្សាយ ”ក” សម្រាប់ដឹកទំនិញចល័តចែកចាយបន្តទៅតាមបណ្តាខេត្តផ្សេងៗ ។ ប៉ុន្តែចាប់ពីម៉ោង ៧ រហូតដល់ម៉ោង ១០ព្រឹកចន្លោះម៉ោងសិស្ស និងអ្នកធ្វើដំណើរចេញចូលច្រើន គេតែងតែឃើញម្ចាស់ឃ្លាំងនោះបញ្ចេញរថយន្តដឹកទំនិញធំៗមកឈប់ចតពាសពេញលើចិញ្ចើមផ្លូវមុខក្លោងទ្វារវត្តច្រកសិស្សចេញចូលសាលារៀនយ៉ាងអានាធិបតេយ្យណែនតាន់តាប់ដោយសេរី ដោយមិនខ្វល់បញ្ហាប្រឈមហានិភ័យគ្រោះថ្នាក់ដល់អ្នកដ៍ទៃឡើយ ។
មហាជនជាច្រើនធ្វើការរិះគន់ចំៗថា រកស៊ីមានឃ្លាំងស្តុបទំនិញធំបែបនេះ ម៉េចក៍មិនរកទីតាំងដីធំទូលាយធ្វើចំណតចតរថយន្តរបស់ខ្លួនអោយបានត្រឹមត្រូវ បែរជាយកមកចតយ៉ាងអានាធិបតេយ្យពាសពេញលើតាមចិញ្ចើមផ្លូវធ្វើអោយមហាជនរិះគន់គ្រប់ៗគ្នាអញ្ចឹង ? ទោះយ៉ាងណា លោកគ្រូអ្នកគ្រូ អាណាព្យាបាល ឪពុកម្តាយសិស្សានុសិស្ស ក៍ដូចបងប្អូនអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ១១ សូមសំណូមពរអោយអាជ្ញាធរមានសមត្ថកិច្ចជំនាញ គ្រប់ជាន់ថ្នាក់មេត្តាជួយសម្របសម្រួលអន្តរាគមន៍អោយរថយន្តទាំងនេះឈប់ចតអោយមានសណ្តាប់ធ្នាប់ផង ព្រោះតំបន់នេះតែងតែកកស្ទះចរាចរណ៍ជារៀងរាល់ព្រឹកជូនកាលធ្វើអោយសិស្សខកម៉ោងចូលរៀនទៀតផង ។
ជុំវិញបញ្ហានេះ លោក កៅ ពិសី អភិបាលស្រុកពាមរក៍ អ្នកសារព៌តមានបានរាយការណ៍ជូនលោកតាមប្រពន្ធ័តេឡេក្រាម លោកឆ្លើយតបថា បានទទួលអរគុណ ៕
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕






ចែករំលែកព័តមាននេះ