ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការក្តៅ! លោក Zelensky អនុម័តយុទ្ធនាការវាយលុក ៤០ថ្ងៃ ដើម្បីបង្ខំឱ្យរុស្ស៊ីបញ្ចប់ស.ង្រ្គាម

58 នាទី មុន

​ទីក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា លោកបានអនុម័តជាផ្លូវការនូវយុទ្ធនាការវាយលុកសរុបមានរយៈពេល​៤០ថ្ងៃ ក្នុងគោលបំណង​«ជះឥទ្ធិពល»​និងគាបសង្កត់ឱ្យភាគីរុស្ស៊ីព្រមបញ្ចប់សង្រ្គាម ។ នេះបើយោងតាមការចុះផ្សាយរបស់ The Independent ។

លោក Zelensky បានបញ្ជាក់ថា លោកបានធ្វើការសម្រេចចិត្តដ៏សំខាន់នេះ បន្ទាប់ពីបានពិគ្រោះយោបល់យ៉ាងម៉ត់ចត់ ជាមួយប្រធានសេវាសន្តិសុខអ៊ុយក្រែន ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា យុទ្ធនាការវាយលុកដ៏ធំនេះបានចាប់ផ្តើមហើយ ឬក៏យ៉ាងណានោះទេ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំអ៊ុយក្រែនរូបនេះបានអះអាងថា កងកម្លាំងទីក្រុងគៀវបានបើកការវាយប្រហារដោយជោគជ័យ ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រុស្ស៊ី រួមមាន៖

រោងចក្រចម្រាញ់ប្រេងចំនួនពីរ ស្ថិតនៅក្នុងក្រុង Ufa ដែលមានចម្ងាយរហូតដល់ ១,៥០០​គីឡូម៉ែត្រពីខ្សែត្រៀមជួរមុខ។ ឃ្លាំងផ្ទុកប្រេងមួយកន្លែង ស្ថិតនៅក្នុងតំបន់ Krasnodar ដែលមានចម្ងាយ៣០០ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ។