ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺអេបូឡានៅកុងហ្គោ៖ ចំនួនអ្នកស្លា.ប់កើនឡើងលើស ៣០០នាក់ ខណៈវិធានការធ្វើដំណើរត្រូវរឹត​បន្តឹង

1 ម៉ោង មុន

ប្រទេស​កុង​ហ្គោ ៖ រដ្ឋាភិបាល​កុង​ហ្កោ​គូសបញ្ជាក់​ កាលពី​ថ្ងៃ​ទី​២៥​ មិថុនា​ ថា តុល្យការ​នៃ​ការ​ឆ្លង​រាល​ដាន​ជំងឺ​អេ​បូ​ឡា​ ដែល​កំពុង​បន្ត​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​លើស​ពី​៣០០​នាក់​ហើយ ។ អាជ្ញាធរ​បាន​ពង្រឹង​វិធានការ​ត្រួតពិនិត្យ ​ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នោះ​ ។

រដ្ឋាភិបាល​កុង​ហ្គោ​គូសបញ្ជាក់​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ ​ក្នុង​ប្រទេស​មាន​ដល់​១១៥៥​នាក់ ក្នុង​នោះ ​៣០៤​នាក់​ស្លាប់​។ សរុប​អ្នក​ជំ​ងឹ​១៣៨​នាក់ ​ត្រូវ​បាន​ព្យាបាល​ជា​ ចំណែក​៣២៦​នាក់​កំពុង​ជួយ​ព្យាបាល​ ឬ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​។ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​សបាន​រឹត​ដ្បិត​ម៉ឺ​ង​ម៉ាត់ ការ​ដល់​ការ​ធ្វើ​ដំណើរ​សម្រាប់​បណ្ដា​មនុស្ស​ដែល​មក​ពី​បណ្ដា​តំបន់​មានការ​ឆ្លង​អេ​បូ​ឡា​ ។

បណ្ដា​បុគ្គលិក​សុខាភិបាល បណ្ដា​ភ្នាក់ងារ​មន្ទីរពិសោធន៍​ និង​បណ្ដា​ក្រុម​មនុស្ស​ធ្វើការ ក្នុង​បណ្ដា​តំបន់​ប៉ះពាល់​ការ​ឆ្លង​ជំ​ងឹ​នោះ ត្រូវ​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​សុខាភិបាល​ម៉ត់ចត់​រយៈពេល​២១​ថ្ងៃ​ ។ ក្នុង​ដំណាក់​កាលនោះ​ការ​ធ្វើដំណើរ​របស់​ពួក​គេ ទាំង​ក្នុង​និង​ទាំង​ក្រៅប្រទេស​ត្រូវ​ហាមឃាត់​ ។

មនុស្ស​ទាំងអស់​ដែល​ស្នាក់​នៅ​ក្នុង​ខេត្ត​មានការ​ឆ្លង​រាលដាល​អេ​បូ​ឡា អាច​ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​បាន​ទាល់តែ​យ៉ាងតិច​ក្រោយ​២១​ថ្ងៃ​ ស្ថិត​នៅ​ខាងក្រៅ​តំបន់​ឆ្លង​ ។ ជំងឺ​អេ​បូ​ឡា​ពេល​នេះ​​ បាន​ឆ្លង​ដល់​បណ្ដា​ប្រទេស​ជិតខាង ដោយ​តាម​អង្គការ​សុខ​ភាព​ពិភពលោក​ថា អាច​ឆ្លង​ដល់​ប្រទេស​ស៊ូ​ដង់​ខាងត្បូង​ទៀត​។ ចំណែក​នៅ​ប្រទេស​អ៊ូ​ហ្គ​ដ់​ដា​មាន​អ្នក​ឆ្លង​២០​នាក់​រួច​ហើយដោយ​២​នាក់​ស្លាប់​ ។

ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នោះ​ កើត​មាន​តាំងពី​ពាក់កណ្ដាល​ខែឧសភា​ មក​ដោយសារ​វីរុស​មានឈ្មោះ​ថា​BUNDIBUGYO​ដែល​ជំងឺ​នោះ​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​វ៉ា​ក់​សាំង​ការពារ ឬ​ថ្នាំ​ព្យាបាល​នៅឡើយ​ ៕