ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៦

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៦ នា​ព្រឹក ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព ។

សូម​ជម្រាប​ជូន​ថា របៀបវារៈ​ចំនួន​៦​នោះ រួម​មាន ៖

១- របាយការណ៍​វឌ្ឍនភាព​នៃ​វិស័យ​ទេសចរណ៍ និង​ការ​ជំរុញ​យុទ្ធនាការ​ទស្សនា​កម្ពុជា នៅ​រដូវ​កាល​បៃតង ។

២- សេចក្តី​ព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​ទប់ស្កាត់​អំពើ​ហិ​.​ង្សា​លើ​ស្ត្រី ឆ្នាំ​២០២៥-២០៣០ ។

៣- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តី​ពី​ប្រាតិភោគ​ជា​អន្តរជាតិ ចំពោះ​ឧបករណ៍​ចល័ត និង​ពិធីសារ​នៃ​អនុសញ្ញា​ស្តី​ពី​ប្រាតិភោគ​ជា​អន្តរជាតិ​ចំពោះ​ឧបករណ៍​ចល័ត​ពាក់ព័ន្ធ​នឹង​ករណី​ជាក់លាក់ នៃ​ឧបករណ៍​អាកាសយាន ។

៤- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តី​ពី​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅ​មក ។
៥- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅ​មក​តាម​ផ្នែក​អាស៊ាន​សម្រាប់​សម្ភារៈ​អគារ និង​សំណង់ ។

៦- សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅ​មក​តាម​ផ្នែក​អាស៊ាន​ស្តី​ពី​ប្រភេទ​អនុម័ត​បញ្ជាក់​សម្រាប់​ផលិតផល​យានយន្ត ៕