ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាការៈបន្ទោបង់ទាំង ៤ ដែលអាចជាសញ្ញាមហារីកពោះវៀនធំ

14 នាទី មុន

សុខភាព៖​ យោងតាមការចុះផ្សាយពីប្រភពបរទេស តាមការសិក្សារបស់អង្គការសុខភាពពិភពលោកជំងឺមហារីកពោះវៀនធំនិងបាតគឺជាប្រភេទមហារីកដ៏សាហាវ ប៉ុន្តែវាអាចព្យាបាលជាសះស្បើយបានខ្ពស់ដល់ទៅជាង ៩០% ប្រសិនបើរកឃើញតាំងពីដំណាក់កាលដំបូង។

អ្នកជំនាញផ្នែកសុខាភិបាលបានព្រមានថា ការផ្លាស់ប្តូរទម្លាប់និងលក្ខណៈនៃការបន្ទោបង់ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីស្ថានភាពសុខភាពខាងក្នុង។ ប្រសិនបើលោកអ្នកជួបប្រទះនូវសញ្ញាមានលាមកស្ដើងសំប៉ែតដូចខ្មៅដៃដោយសារដុំសាច់រារាំងផ្លូវ បន្ទោបង់លាយឡំឈាមដោយសារកកិតដុំសាច់ដែលងាយច្រឡំនិងឫសដូងបាត ទល់លាមកនិងរាករូសឆ្លាស់គ្នា ព្រមទាំងអារម្មណ៍បន្ទោបង់មិនអស់ជាប់ៗគ្នាលើសពី ៣ សប្តាហ៍ សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញ។

វិធីសាស្ត្រការពារដ៏មានប្រសិទ្ធភាពបំផុតគឺការឧស្សាហ៍សង្កេតលាមកនិងការឆ្លុះពោះវៀនធំជាប្រចាំ ជាពិសេសសម្រាប់អ្នកដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ៕