ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​កម្ពុជា​-​កូរ៉េ បណ្ដុះ​បណ្ដា​ល​ជំនាញ​ថែ​សម្ផស្ស​ដល់​ពលរដ្ឋខ្មែរ ​ស្រប​តាម​កម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ដោយ​មាន​កិច្ច​គាំទ្រ​ពី​ក្រសួងសុខាភិបាល និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺ​អ្នកជំនាញ​ថែសម្ផស្ស​កម្ពុជា​-​កូរ៉េ បាន​សហការ​គ្នា​បណ្ដុះបណ្ដាល​ជំនាញ​ថែ​សម្ផស្ស ដល់​ប្រជាពលរដ្ឋ និង​យុវជន​កម្ពុជា ឲ្យ​មាន​ជំនាញ​មួយ​ច្បាស់លាស់​ក្នុង​ជីវិត អាច​រក​ប្រាក់​ចំណូល​បាន ហើយ​ក៏​ស្រប​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដល់​ពលរដ្ឋ ។

លោកស្រី ឈួ គី​ម​សួង ជា​ស្ថាបនិក​របស់​សាលា​បណ្ដុះបណ្ដាល​ផ្នែក​ថែរក្សា​សម្ផស្ស KKIM Standard Beauty Academy បាន​ឲ្យ​ដឹង​ក្នុង​សិក្ខាសាលា និង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិក្ខាកាម​ផ្នែក​កែ​សម្ផស្ស កាលពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៦​ថា ការ​បណ្ដុះ​បណ្ដាល​នេះ​គឺ​ផ្ដោត​ទាំង​លើ​ទ្រឹស្តី ការ​អនុវត្ត​ជាក់ស្ដែង និង​ក្រម​សីល​ធម៌​វិជ្ជាជីវៈ ព្រោះ​គោលបំណង​ចង់​ឲ្យ​សិស្ស​មាន​សមត្ថភាព​ពិតប្រាកដ ប្រកប​អាជីព​ដោយ​ជោគជ័យ និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ ផ្នែក​ខាង​ថែរក្សា​សម្ផស្ស ដែល​អាច​បើក​អាជីវកម្ម​ខ្លួនឯង​បាន ។

អ្នកស្រី​បន្ត​ថា បច្ចុប្បន្ន​នេះ វិស័យ​ថែរក្សា​សម្ផស្ស មិនមែន​ជា​វិស័យ​ដែល​ផ្ដោត​តែ​ទៅ​លើ​ការ​បង្កើន​សម្រស់​ខាងក្រៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ក្លាយជា​វិស័យ​សេវាកម្ម ប្រកបដោយ​វិជ្ជាជីវៈ ដែល​រួម​ចំណែ​ក​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់​គុណភាព​ជីវិត ការ​បង្កើន​ទំនុកចិត្ត និង​ការ​បង្កើត​ឱកាស​សេដ្ឋកិច្ច​សម្រាប់​បុគ្គល គ្រួសារ និង​សង្គម​ទាំងមូល ហើយ​ក៏​ស្រប​ទៅ​នឹង​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកកម្ពស់​ជីវភាព​របស់​ពលរដ្ឋ និង​ការ​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ១​លាន ៥​សែន​នាក់ ។

ចំណែក​អ្នកឧកញ៉ា​បណ្ឌិត យូ សា​ម៉េ​ត អគ្គនាយក​អ៊ី​ខន​គ្រុប បាន​លើក​ឡើង​ថា នេះ​ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា ដែល​មានការ​បណ្ដុះបណ្ដាល​ជំនាញ​ថែរក្សា​សម្ផស្ស រួម​ទាំង​ការ​ប្រើប្រាស់​នូវ​ឧបករណ៍​ទំនើប ការ​បណ្ដុះបណ្ដាល​ដែល​មាន​វិជ្ជាជីវៈ និង​មាន​លក្ខណៈ​ស្ដង់ដារ​អន្តរជាតិ ។

អ្នកឧកញ៉ា បាន​គូសបញ្ជាក់​ថា ប៉ុន្តែ​សញ្ញាបត្រ​គឺជា​ការ​ចាប់ផ្តើម មិនមែន​ជាទី​បញ្ចប់​នៃ​ការ​រៀនសូត្រ​នោះ​ទេ ដោយ​បច្ចុប្បន្ន​នេះ ពិភពលោក​កំពុង​មានការ​ផ្លាស់​ប្តូរ យ៉ាង​ឆាប់រហ័ស នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​កំពុង​កើត​ឡើងជា​បន្ត បន្ទាប់ ហើយ​តម្រូវការ​រ ក៏​កាន់តែ​មាន​កម្រិត​ខ្ពស់​។ ដូចនេះ ការ​បន្ត​សិក្សា ការ​បន្ត​អភិវឌ្ឍ​ជំនាញ និង​ការ​បើក​ចិត្ត​ទទួលយក​ចំណេះដឹង​ថ្មី​ៗ គឺជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​ក្នុង​វិជ្ជាជីវៈ ។

អ្នកឧញ៉ា បាន​លើក​ឡើង​ថា​កូន​ខ្មែរ​ដែល​បាន​រៀន​ជំនាញ​ផ្នែ​សម្ផស្ស ពី​ប្រទេស​កូរ៉េ​ពិតជា​មានការ​ល្អ​ខ្លាំង​ណាស់ ព្រោះ​ពួក​គេ​បាន​យក​ជំនាញ​ពី​ប្រទេស​កូរ៉េ​ដែល​សំបូរ​ដោយ​មនុស្ស​ស្អាត​ៗ ហើយ​យក​ជំនាញ​ម ញ​មក​ធ្វើការ​ចែក រំលែក​បទ​ពិសោធន៍​ដល់​កូន​ខ្មែរ ​។

អ្នកឧញ៉ា​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​លើកទឹកចិត្ត​នេះ​មក​រៀនមាន​ជំនាញ​ហើយ​បង្កើត​មុខរប​ហើយ​ស្អាត​ទៀត​។​ទាំង​ស្រួល ទាំង​ត្រជាក់ ទាំង​បាន​លុយ​។​គាត់​ជួយ​បង្កើត​មុខរប​ក្នុង​ក្រុម​គ្រួសារ​គាត់​បាន​ល្អ អី​ញ្ចឹ​ង​ខ្ញុំ​សូម​លើកទឹកចិត្ត កូន​ខ្មែរ​ឪ្យ​ចូល​រៀន​បាន​ច្រើន​»​ ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកឧញ៉ា​ក៏​បាន​ផ្តាំផ្ញើរ​ទៅ​អ្នក​ដែល​ចេះ​មក​ពី​រៀន​ត​ៗ​គ្នា​ថា​ការ​ធ្វើ​បែប​នេះ​មានការ​ពិបាក​ព្រោះថា​ជា​ការ​រៀន​មិន​មាន​ស្តង់ដា​ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ផ្ទៃមុខ រា​ង្គ​កាយ​នៅ​ពេលធ្វើការ​កែ​រស​ម្ភ​ស្ស​។​ដូច្នេះ​សូម​អំពាវ នាវ​ដល់​កូន​ខ្មែរ រៀន​យក​ជំនាញ​ដែល​មាន​ស្តង់ដា​ឲ្យ​បាន​គ្រប់​គ្នា​។​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយសារ​តែ​មានការ​យល់​ដឹង​ជំនាញ ការ​កែស​ម្ភ​ស្ស នៅ​មាន​កម្រិត​ទាប​ដោយសារ​គ្មាន​សាលាបង្រៀន ប៉ុន្តែ​ពេល​នេះ​យើង​មាន​សាលា​នៅ​ក្នុង​ប្រទេស​ហើយ​សូម​មក​រៀន​ដើម្បី ទទួល​បាន​ជំនាញ​ច្បាស់លាស់​ឲ្យ​បាន​គ្រប់​គ្នា ៕​