ហ៊ីងជ័រជួយឱ្យដំណាំដុះល្អ តាមរយ:ការស.ម្លា.ប់សត្វល្អិតចង្រៃ
- ភ្នំពេញ
ហ៊ីងជ័រ ប្រភេទសត្វអំបូរកង្កែប ដែលគេឧស្សាហ៍ប្រទះឃើញសឹងតែគ្រប់ទីកន្លែង វាមានតួនាទីសំខាន់ណាស់នៅក្នុងប្រព័ន្ធ
អេកូឡូស៊ី និងការដាំដុះកសិផល ។
មជ្ឈមណ្ឌលអង្គរ ដើម្បីអភិរក្សជីវសាស្ត្របានអះអាងថា ហ៊ីងជ័រ គឺជាប្រភេទសត្វដែលសម្បូរណាស់ ដោយមានវត្តមាននៅ
ទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយនៅពេលពួកវាមានអារម្មណ៍ថា ទទួលរងការគំរាមកំហែង ពួកវានឹងបំប៉ោងខ្លួនឱ្យធំ ដូចដែលយើងបានឃើញនៅក្នុងរូបភាពនេះ ដើម្បីព្យាយាមធ្វើឱ្យខ្លួនវាមើលទៅធំតាមដែលអាចធំបាន ក៏ដូចជាបញ្ចេញនូវសារធាតុស្អិត (ឬជ័រ)មានពណ៌ស ដែលមានជាតិពុលចេញពីស្បែករបស់ពួកវា។
ពួកវាជាប្រភេទដែលអាចសម្របខ្លួនបានយ៉ាងល្អ ហើយជាញឹកញាប់អាចត្រូវបានគេជួបប្រទះនៅតាមតំបន់ ដូចជាតាមវាលស្រែ ដែលមានន័យថា ពួកវាត្រូវបានគេកំណត់គោលដៅខ្ពស់សម្រាប់ធ្វើជាអាហាររបស់មនុស្ស និងការជួញដូរយកធ្វើជាសត្វចិញ្ចឹមផងដែរ។
ពួកវាក៏ជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ី ដោយការគ្រប់គ្រងលំនឹងចំនួនសត្វល្អិតចង្រៃដូចជា ស្រមោច និងកណ្តៀរ ដូច្នេះកាលណាមានហ៊ីងជ័រនៅសេសសល់ក្នុងព្រៃកាន់តែច្រើនប៉ុណ្ណា កាលណោះផលិតផលដំណាំដាំដុះក៏នឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងកាលណោះដែរ ។

ចែករំលែកព័តមាននេះ