ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ទុរេន​ស្រស់​កម្ពុជា ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ​បន្ត​កើន​ឡើងជា​លំដាប់

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ ​បានបង្ហាញថា សមិទ្ធផល​ថ្មី ការ​នាំ​ចេញ​ទុរេន​ស្រស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ​បន្ត​កើន​ឡើងជា​លំដាប់​ ។

កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែកក្កដា ឆ្នាំ​២០២៦ លោក ឃឹម ហ្វី​ណ​ង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ការ​ដឹក​ជញ្ជូន​នាំ​ចេញ​ទុរេន​ស្រស់​ជើង​ទី​១ ចំនួន ៣ កុងតឺន័រ (​ប្រមាណ​ជាង ៥០ តោន​) របស់​ក្រុមហ៊ុន ពេជ្រ​ជដា (Pechenda Fruit Production Co., Ltd.) ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន តាម​ច្រក​ដឹក​ជញ្ជូន​ផ្លូវគោក​ឆ្លងកាត់​ប្រទេស​ឡាវ​ ។

នេះ​ជា​ការ​សបញ្ជាក់​ឱ្យ​ឃើញ ពី​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​កើត​ចេញពីកិច្ច​ប្រឹងប្រែង​របស់​ក្រសួងកសិកម្ម ក្នុង​កា​រសម្រ​ប​សម្រួល​បើក​ទីផ្សារ និង​ច្រក​ដឹក​ជញ្ជូន​ឆ្លងកាត់​ប្រទេស​ឡាវ ​សម្រាប់​នាំ​ចេញ “​ទុរេន​ស្រស់​កម្ពុជា​” ទៅ​កាន់​ប្រទេស​ចិន ​។

សូម​ជម្រាប​ជូន​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែកក្កដា ការ​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ពី​កម្ពុជា ​ទៅ​ប្រទេស​ចិន​ សរុប​មាន​ចំនួន ៥,៧៣៨.២៤ តោន ដែល​ជា​ការ​កើនឡើង​ជិត ៤០ដង​ធៀប​នឹង​បរិមាណ​នាំ​ចេញ​សរុប​ក្នុង​ឆ្នាំ ២០២៥ ៕