ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​១ស​ប្តា​ហ៍​! ខេត្តកំពង់ស្ពឺ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​​ជាង២ម៉ឺន​នាក់

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ត្រឹមតែ​រយៈពេល​មួ​យស​ប្តា​ហ៍ រមណីយដ្ឋាន​នានា​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​សរុប​មាន​ចំនួន ២៤,២៣៥​នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​។

មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​២០ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៦ ភ្ញៀវ​ទេសចរ ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​ស្នាក់​នៅ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​។

យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរ​មក​កំសាន្ត​តាម​រមណីយដ្ឋាន​នានា​ទូ​ទាំង​ខេត្ត​សរុប ២៤,២៣៥​នាក់​ក្នុង​នោះ​មាន​÷

ទី​១- ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​(​ស្នាក់​នៅ​) មាន​ចំនួន​១,៦៥០​នាក់

ទី​២- ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​   ដើរ​កម្សាន្ត​វិល​ល្ងាច​មាន​ចំនួន ២២,៤៣០​នាក់

និង​ទី​៣- ទេសចរ បរទេស​មាន​ចំនួន​១៥៥​នាក់​ផង​ដែរ​។

ចំពោះ សន្តិសុខ កណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព សមត្ថកិច្ច​បាន​យកចិត្តទុកដាក់ រក្សា​បាន​ល្អ​។
ដោយឡែក​សម្រាប់​ម្ហូបអាហារ​ដែល​លក់​នៅ​តាម​សហគមន៍​និង​តំបន់​ទេសចរណ៍​នានា​ទូ​ទាំង​ខេត្ត​មាន​តម្លៃ​សមរម្យ ៕​