ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហួសថ្លែង​​! កា.ប់​ឪពុក​បង្កើត​ជាប់គុ.ក​ជាង​២​ឆ្នាំ​ទើប​ចេញ​បាន​ជាង​២០​ថ្ងៃ​ដេញ​ចា.ក់​ម្ដាយ​និង​អ្នក​ភូមិ​មិន​បាន​ ចា.ក់​ខ្លួនឯង​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ញៀន​ថ្នាំ​ម្នាក់​ធ្លាប់​ជាប់​នៅ​មណ្ឌល​កែប្រែ​គ្រឿងញៀន​ចំនួន​៤​លើក​និង​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​១​ដង​រយៈពេល​ជាង​២​ឆ្នាំ​ដោយសារ​តែ​កាប់​ឪពុក​បង្កើត​របស់​ខ្លួនឯង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ។ បន្ទាប់​មក​ទើបតែ​ចេញពី​គុក​មាន​សេរីភាព​ឡើង​វិញ​បាន​រយៈពេល​២៤​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​រាងចាល​ឬ​កែខ្លួន​នោះ​ឡើយ នៅ​តែ​បន្ត​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ដល់​កម្រិត​បែក​ថ្នាំ ក៏​បាន​កាន់​កាំបិត​ដេញ​ចាក់​អ្នក​ភូមិ​តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​ត្រូវ​របួស​ទេ ។ ពេល​នោះ​ក៏​ត្រូវ​បាន​ម្ដាយបង្កើត​ចាប់​ដាក់​ឃុំ​នៅ​ក្នុងផ្ទះ ស្រាប់តែ​បុរស​នេះ​ហែក​ជញ្ជាំង​ស័ង្កសី​រត់​ចេញ​ក្រៅ​រួច ក៏​ដេញ​ចាក់​ម្ដាយបង្កើត​ទៀត ប៉ុន្តែ​ខឹង​ចាក់​ម្ដាយ​អត់​បាន ជន​នោះ​ក៏​ចាក់​ពោះ​ខ្លួនឯង បណ្ដាល​ឱ្យ​រង​របួស​យ៉ាងដំណំ និង​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣  ខណ្ឌ​ពោធិ៍​សែន​ជ័យ​  រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ លីវ ជាតិ​ឡេ​ង អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្ថិត​នៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ​រង​របួស​រយះ​ពោះ គ្រូពេទ្យ​នៃ​មន្ទីរ​សម្រាក​ព្យាបាល​សុ​ភ័ក្ត្រ​វិសាល ដេរ​របួស​ចំនួន​០៥​ថ្នេរ ហើយ​នគរបាល​ក៏​ដកហូត​បាន​កាំបិត​ចិតបន្លែ​ប្រឡាក់​ឈាម​០១​ដើម​ពី​ជន​បែក​ថ្នាំ​នេះ​ផង​ដែរ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា នៅ​វេលា​ម៉ោង​ខាងលើ បុរស​នោះ​បាន​បែក​ថ្នាំ​រវើរវាយ​លែង​ដឹង​ខុស​ត្រូវ និង​មាន​ច​រិ​ក​កាច​សាហាវ ក៏​កាន់​កាំបិត​ចិតបន្លែ​ខាងលើ​ដេញ​ចាក់​អ្នក​ភូមិ​និង​អ្នកដំណើរ​តាម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​គ្រប់​គ្នា ។ បន្ទាប់​ពី​បានឃើញ​សកម្មភាព​កូនប្រុស​បែប​នេះ ស្ត្រី​ជា​ម្ដាយបង្កើត​បាន​ចាប់​ដាក់​នៅ​ក្នុងផ្ទះ ចាក់សោ​ពី​ក្រៅ ស្រាប់តែ​បុរស​នោះ​ហែល​ជ​ញ្ជាំ​ផ្ទះ​ស័ង្កសី​ចេញ​ក្រៅ​បាន ក៏​ទាញ​កាំបិត​ដេញ​ចាក់​ម្ដាយ​របស់​ខ្លួន ប៉ុន្តែ​ខឹង​ចាក់​អត់​បាន​ជន​ខាងលើ​ក៏​បាន​ចាក់​ពោះ​ខ្លួនឯង បណ្ដាល​ឱ្យ​រង​របួស​យ៉ាងដំណំ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ខណៈនោះ​ស្ត្រី​ជា​ម្ដាយ និង​ប្រជាពលរដ្ឋ​បាន​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​គាប់​ជួន​នគរបាល​កំពុង​ល្បាត​នៅ​ជិត​នោះ​ស្រាប់ ក៏​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជន​នោះ​បាន​ភ្លាម​ៗ ។ បន្ទាប់​មក​នគរបាល​និង​ស្ត្រី​ជា​ម្ដាយ​បាន​បញ្ជូន​បុរស​នេះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​សុ​ភ័ក្ត្រ​វិសាល​ហើយ​ក្រោយ​គ្រូពេទ្យ​ដេរ​របួស​ចំនួន​០៥​ថ្នេរ​រួច នគរបាល​ក៏​បាន​នាំ​ខ្លួន​ជន​នោះ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។

បើ​តាម​ស្ត្រី​ជា​ម្ដាយ​បាន​និយាយ​ថា កូនប្រុស​គាត់​រូប​នេះ​បាន​ប្រើប្រាស់​គ្រឿងញៀន​ដល់​កម្រិត​បែក​ថ្នាំ​ទៅ​ហើយ កន្លង​មក​គាត់​និង​ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​ចំនួន​៤​លើក​រួច​មក​ហើយ​ដែរ ប៉ុន្តែ​កូនប្រុស​នេះ​មិន​ត្រឹមតែ​មិន​អាច​ផ្ដាច់​គ្រឿងញៀន​នោះ​ទេ​ថែម​ទាំង​ញៀន​កាន់តែ​ខ្លាំង​ជាង​មុន​ទៀត ។ ដោយឡែក​កាលពី​ជា​២​ឆ្នាំ​មុន​កូនប្រុស​នេះ​បែក​ថ្នាំ​បាន​កាប់​ឪពុក​ប​ង្កើ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ និង​បាន​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៣​ខែ ដោយ​ទើបតែ​ចេញ​មក​វិញ​បាន​រយៈពេល​២៤​ថ្ងៃ​ប៉ុណ្ណោះ ក៏​ប្រព្រឹត្ត​ទ​ង្វើ​កាច​សាហាវ​បែប​នេះ​ជា​ថ្មី​ទៀត ៕

ស្ត្រីជាម្តាយ