ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​ជនសង្ស័យ​ម្នាក់ ប៉ុនប៉ង​រំលោ.ភ​សេពសន្ថវៈ ទៅ​តុលាការ និង​ជន​បែ.ក​ថ្នាំ​២នាក់​ទៅ​ម​ជ្ឈ​មណ្ឌល​ផ្តាច់​គ្រឿងញៀ.ន​

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​កង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៣ នាក់ ទៅ​តុលាការ និង​មជ្ឈមណ្ឌល​កែប្រែ​ផ្តាច់​សារធាតុ​ញៀន​ពាក់ព័ន្ធ​៣ ករណី​ផ្សេង​គ្នា បន្ទាប់​ពី​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​អាយុ​១៥ ឆ្នាំ និង​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។

ករណី​ទាំង​៣ រួម​មាន ៖

ករណី​ទី​១-នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ណុ​ល ច័ន្ទ​តា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ចំណុច​ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តាម​បណ្ដឹង​របស់​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ ពាក់ព័ន្ធ​ករណី ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ លើ​ក្មេង​ស្រី​រង​គ្រោះជា​អនីតិជន​អាយុ​១៥ ឆ្នាំ​។

ករណី​ទី​២-តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ១៧ និង​១០​នាទី ថ្ងៃ​ទី​២៥ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៦ មាន​ប្រជាពលរដ្ឋ​ប្តឹង​ថា​មាន​ករណី​បុរស​ម្នាក់​ឈ្មោះ អ៊ុ​ង សៅ​ដា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​សភាព​បែក​ថ្នាំ ធ្វើ​សកម្មភាព​អុកឡុក និង​បង្ក​ហិង្សា​ក្នុង​គ្រួសារ​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ព្រៃវែង​ខាងលិច សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​បង្ក​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​កែប្រែ​ផ្តាច់​សារធាតុ​ញៀន​ស្រុក​កណ្ដាលស្ទឹង​។

ករណី​ទី​៣-​តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ១៨​និង​៥០​នាទី ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៦ មាន​ប្រជាពលរដ្ឋ​ប្តឹង​ថា​មាន​ករណី​បុរស​ម្នាក់​ឈ្មោះ វ៉​ន ប្រុស​ពៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​សភាព​បែក​ថ្នាំ ធ្វើ​សកម្មភាព​អុកឡុក និង​បង្ក​ហិង្សា​ក្នុង​គ្រួសារ​នៅ​ចំណុច​បន្ទប់​ជូ​លលេ​ខ​២៣ ស្ថិត​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​កំ​បូល បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​បង្ក រួម​នឹង​វត្ថុ​តាង​ក្រាម​ព​ណ៍​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច​, ដប​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន​១, ពូថៅ​ដៃ​ចំនួន​១ បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​៕