ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ សមិទ្ធផលថ្មីការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់ ។

កាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន៣កុងតឺន័រ (ប្រមាណជាង ៥០តោន) របស់ក្រុមហ៊ុនពេជ្រជដា (Pechenda Fruit Production Co., Ltd.) ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ ។

នេះជាការសបញ្ជាក់ឱ្យឃើញពីសមិទ្ធផលថ្មីបន្ថែមទៀតកើតចេញពីកិច្ចប្រឹងប្រែងរបស់ក្រសួងកសិកម្ម ក្នុងការសម្របសម្រួលបើកទីផ្សារ និងច្រកដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវសម្រាប់នាំចេញ «ទុរេនស្រស់កម្ពុជា» ទៅកាន់ប្រទេសចិន។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅប្រទេសចិនសរុបមានចំនួន ៥៧៣៨,២៤តោន ដែលជាការកើនឡើងជិត៤០ដងធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥៕



ចែករំលែកព័តមាននេះ