អាសូរណាស់! បុរសម្នាក់ដែលគេធ្លាប់តែផ្តល់បាយទឹកឱ្យហូប លុះដើរឆ្លងផ្លូវជាតិលេខ៣ ទាំងជើងកំពុងឈឺ ត្រូវឡានបុ.កខ្ទាតច្រើនម៉ែត្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់សង្ស័យអត់មានសាច់ញាតិនៅក្បែរផងនោះ ស្រាប់តែដើរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុកខ្ទាតយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសជនរងគ្រោះបោកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅកណ្ដាលផ្លូវ ចំណែករថយន្តវិញបានបើករត់គេចបាត់ស្រមោល នៅវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ស្តុបច្រកចូលបុរីសន្តិភាព ផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណវ័យជាង៦០ឆ្នាំ សង្ស័យជាមនុស្សមិនសាច់ញាតិនៅក្បែរនោះទេ ។
តាមប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា បុរសរងគ្រោះខាងលើ គេសង្កេតឃើញដើរតែឯងនៅម្តុំនោះ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយអោយចំណីអាហារ ហូរបន្តិចបន្តួចរៀងរាល់ថ្ងៃផងដែរ ។ នៅយប់ថ្ងៃកើតហេតុ គេបានឃើញបុរសខាងលើដើរឆ្លងកាត់ទទឹងផ្លូវជាតិលេខ៣ ក្នុងទិសដៅពីលិចទៅកើត ដើរទាំងជើងកំពុងតែឈឺទៀត ស្របពេលនោះ ក៍ស្រាប់តែរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបើកបោះពួយតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនក៍ជ្រុលទៅបុកជនរងគ្រោះកំពុងដើរឆ្លងផ្លូវទាំងកំរោល បណ្ដាលឲ្យជនរងគ្រោះខ្ទាតជាច្រើនម៉ែត្របោកក្បាលហូរឈាមស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវតែម្ដង ។ ដោយឡែករថយន្តវិញ នៅពេលបង្កគ្រោះថ្នាក់ហើយ ក៍បន្ថែមក៍បន្ថែមល្បឿនបើករត់គេចបាត់ស្រមោលតែម្ដង ។
ក្រោយកើតហេតុ មានសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌបានចុះទៅកន្លែងកើតហេតុ ដើម្បីសួរនាំរកសាច់ញាតិ តែមិនអ្នកណាស្គាល់នោះទេ ទើបសមត្ថកិច្ចសម្រេចយកសពជនរងគ្រោះទៅរក្សាទុកនៅវត្ត រងចាំស្រាវជ្រាវស្វែងរកសាច់ផងដែរ ៕




ចែករំលែកព័តមាននេះ