ពីនេះពីនោះ៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នឹកស្មានមិនដល់! ឧស្សាហកម្មថ្លើមក្ងានរបស់ប្រទេសចិន កំពុងបង្កើតក្ដីក្ដៅក្រហាយយ៉ាងខ្លាំងដល់ប្រទេសបារាំង តាមរយៈការបំបែកកំណត់ត្រាផលិតថ្លើមក្ងានយក្សដែលមានទម្ងន់ចាប់ពី ១ ដល់ ២,៩ គីឡូក្រាម។ ទំហំនេះគឺធំជាងដុំស្តង់ដារបស់បារាំងដែលមានត្រឹមតែ ៥០០ ទៅ ៧៥០ក្រាម ដល់ទៅជិត ៤ ដងឯណោះ។
ភាពអស្ចារ្យនិងគួរឱ្យភ្ញាក់ផ្អើលនេះ កើតចេញពីបច្ចេកទេសចិញ្ចឹមយ៉ាងតឹងរឹងនិងការឧបត្ថម្ភធនពីរដ្ឋាភិបាល ដោយក្នុងមួយថ្ងៃគេបង្ខំឱ្យក្ងានស៊ីចំណីរហូតដល់ទៅ ៦ដង។ មិនត្រឹមតែគ្របដណ្ដប់ទីផ្សារក្នុងស្រុកទាំងស្រុងនោះទេ ថ្លើមក្ងានយក្សកម្រិតប្រណីតរបស់ចិនមួយនេះ កំពុងលុកលុយនិងត្រៀមខ្លួនដណ្ដើមតំណែងលេខ១ នៅលើទីផ្សារអន្តរជាតិ ពិសេសគឺតំបន់មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ ពីដៃគូអឺរ៉ុបយ៉ាងកក្រើក៕
ចែករំលែកព័តមាននេះ