ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ករណី​ទទួល​ទិញ​ផល​ចោ​កម្ម​ និង​បញ្ចាំ​ ដកហូត​ម៉ូតូ​​១១​គ្រឿង

1 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ​៖​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​មាន​ម្នាក់​ទទួល​ទទួល​ទិញ​ផល​ចោ​កម្ម​ដកហូត​ម៉ូតូ​ចំនួន​១១​គ្រឿង​កំពុង​អំពាវនាវ​រក​ម្ចាស់​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​ជនសង្ស័យ​៣​នាក់​មាន​១.​ឈ្មោះ យឿ​ង ឧត្តម ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ២.​ឈ្មោះ សា រុំ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ (​បក្ខពួក​)៣.​ឈ្មោះ ជុំ ប៉ូ​ឡូ ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​(​ទទួល​ទិញ​ផល​ចោ​កម្ម​និង​បញ្ចាំ​)​រស់នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​បណ្តឹង​ឈ្មោះ សេន មុំ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ​រស់នៅ​ភូមិ​ក្បាលស្ពាន​ពីរ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ឈ្មោះ យឿ​ង ឧត្តម និង​បក្ខពួក ឈ្មោះ សា រុំ បាន​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា​ឌ្រី​ម​ទៅ​បញ្ចាំ​អោយឈ្មោះ ជុំ ប៉ូ​ឡូ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៦​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​បណ្តឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យឿ​ង ឧត្តម និង​បក្ខពួក​ឈ្មោះ សា រុំ នាំ​យក​ទៅ​សាកសួរ​តាម​ចម្លើយ​សារភាព​បន្ត​ឃាត់ខ្លួន​ឈ្មោះ ជុំ ប៉ូ​ឡូ ដែល​ជា​អ្នកទិញ​ផល​ចោ​កម្ម​និង​បញ្ចាំ​និង​ដកហូត​វត្ថុ​តាង​មាន​ម៉ូតូ​ចំនួន​១១​គ្រឿង​កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៦​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បាន​បញ្ជាក់​ថា​៖​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​មាន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្ម​លួច​និង​១​នាក់​ទៀត​ទទួល​ទិញ​ផល​ចោ​កម្ម​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្តន៍​តាម​ច្បាប់​និង​ម៉ូតូ​ចំនួន​១១​គ្រឿង​ដែល​រឹបអូស​បាន​កំពុង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​ម៉ូតូ​បើ​ឃើញ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ជូនដំណឹង​ស្វែងរក​ម្ចាស់​បើ​ទទួល​បាន​ព័ត៌មាន​ហើយ​សុំ​យក​ឯកសារ​ពាក់​ព័ទ្ធ​មក​ជួប​កម្លាំង​ជំនាញ​និង​ប្រគល់​ជូន​៕