ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សគេចសាលា ១៨នាក់ សម្ងំនៅតូបកាហ្វេ ត្រូវសមត្ថកិច្ច​ឃាត់​យកមកអប់រំ និង​ធ្វើកិច្ចសន្យាអប់រំ

1 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គ ស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ប៉េង ពោធិ សា អភិបាល នៃ គណៈ​អភិបាល​ខេត្ត​ស្វាយ​រៀង ដឹកនាំ​បញ្ចាផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង ថ្ងៃ ទី​២៤ ខែ មិថុនា ឆ្នាំ ២០២៦ លោក ណុ​ប ចំរើន អភិបាល នៃ​គណៈ​អភិបាលក្រុង​ស្វាយ​រៀង បាន​ចាត់​អោយ​លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការ​នគរបាល​ក្រុង​ស្វាយ​រៀង បាន​ដឹក​នាំ​កម្លាំង​នគរបាល នៃ​អធិការដ្ឋា​ន នគរបាល ក្រុង​ស្វាយ​រៀង ចុះ​អប់រំ សិស្សានុសិស្ស​អង្គុយ នៅ​តូប​កាហ្វេ​ចំនួន៣​ទីតាំង ១៨​នាក់ ប្រុស ដែល​អត់​ចូល​រៀន គេច​ម៉ោង​សិក្សា ធ្វើ​កិច្ច​សន្យា អប់រំ អោយ​ចូល​រៀន អោយ​ទៀងទាត់ ដើ​ម្បី​ជា​ទំពាំង​ស្នង​ឫស្សី​ល្អ របស់​សង្គម​ជាតិ​។

សូម​បញ្ជាក់ ប្រសិនបើ​បងប្អូន ប្រជាពលរដ្ឋ បាន​ជួប​ហេតុការណ៍​ណាមួយ សូម​ធ្វើការ​ទំនាក់ទំនង​មក​កាន់​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ២៤/២៤​ម៉ោង មាន​ដូច​ខាងក្រោម​÷

-ស្នងការ ដ្ឋា​ន នគរបាល ខេត្ត ស្វាយ​រៀង : 097 77 80007
-​អធិការ ដ្ឋា​ន នគរបាល ក្រុង ស្វាយ​រៀង : 097 77 80085
-​អធិការ ដ្ឋា​ន នគរបាល ក្រុង បា​វិត​: 097 77 80 086
-​អធិការ ដ្ឋា​ន នគរបាល ស្រុក ស្វាយ ជ្រំ : 0977780087

-​អធិការ ដ្ឋា​ន នគរបាល ស្រុក កំពង់ រោទ៍ : 0977780088
-​អធិការ ដ្ឋា​ន នគរបាល ស្រុក ស្វាយ ទាប : 0977780089
-​អធិការ ដ្ឋា​ន នគរបាល ស្រុក រំដួល : 0977780090
-​អធិការ ដ្ឋា​ន នគរបាល ស្រុក ច​ន្ទ្រា : 0977780091
-​អធិការ ដ្ឋា​ន នគរបាល ស្រុក រមាស ហែក : 0977780092