ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាជជែកចំៗនៅក្រុមប្រឹក្សាសន្តិសុខ UN រឿងការពារកុមារ និងការធានាការអប់រំក្នុងតំបន់ជម្លោះ

1 ម៉ោង មុន

ញូ​វ​យ៉​ក ៖ កម្ពុជា​អំពាវនាវ​ឱ្យ​មានការ​អនុវត្ត​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ ដើម្បី​ការពារ​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ។ នេះ​បើ​យោង​តាម​ផេ​ក​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា​នេះ ។

ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្ដម កែវ ឈា តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) បាន​បញ្ជាក់​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​កម្ពុជា ចំពោះ​ការ​កើនឡើង​គួរ​ឱ្យ​តក់ស្លុត​នៃ​ការ​រំ​លោ​.​ភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ហើយ​បាន​អំពាវនាវ​ឱ្យ​មានការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ នៃ​កាតព្វកិច្ច​ផ្លូវច្បាប់​អន្តរជាតិ ដើម្បី​ការពារ​កុមារ ។

ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​បើកចំហ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​. ស្តី​ពី​កុមារ និង​ជម្លោះ​ប្រដាប់​អាវុធ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា កុមារ​ជាង​៦៤០០​នាក់ នៅ​កម្ពុជា​នៅ​តែ​បន្ត​ភៀស​សឹក ហើយ​កម្ពុជា​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ការពារ​ការ​អប់រំ រួម​ទាំង​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ដូច​ជា «​សាលារៀន​បណ្ដោះអាសន្ន​នៅ​ជំរំ​» របស់​កម្ពុជា ដែល​រៀបចំ​សម្រាប់​កុមារ​ភៀស​សឹក និង​សារៈសំខាន់​នៃ​ការ​ធានា​ឱ្យ​បាន​នូវ​ជំនួយ​មនុស្សធម៌ ដែល​យកចិត្តទុកដាក់​ចំពោះ​កុមារ​ដែល​ផ្តល់​ជូន​កុមារ​រង​ផល​ប៉ះពាល់​។
ឯកឧត្តម​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​នៅ​តែ​ប្តេជ្ញា​ធ្វើការ​ជាមួយ​ដៃគូ​ទាំងអស់ ដើម្បី​ធានា​ថា កុមារ​គ្រប់​រូប​អាច​រស់នៅ សិក្សា និង​រីក​ចម្រើន ដោយ​គ្មាន​អំពើ​ហិ​.​ង្សា និង​ការ​ភ័យ​ខ្លាច ៕