សង្គ្រាមអ៉ីរ៉ង់ ៖ ក្នុងដំណើរទស្សនកិច្ចនៅបណ្ដាប្រទេសឈូងសមុទ្រពែរ្ស៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូរ៉ូប៊ីយ៉ូអះអាងកាលពីថ្ងៃទី២៥ មិថុនា ថា កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់មិនត្រូវធ្វើដោយការបង់តម្លៃណាមួយឡើយ ដោយខ្លាចជាពិសេសភាពច្របូកច្របល់ទាំងស្រុងមួយ ប្រសិនបើក្រុងតេហេរ៉ង់ទាមទារឲ្យបង់ប្រាក់ ដើម្បីឆ្លងកាត់ច្រកសមុទ្រហ័រមូស។

នៅប្រទេសបារ៉ែន លោកម៉ាកូរ៉ូប៊ីយ៉ូ់ ថ្លែងនៅមុខសមភាគីនៃបណ្ដាប្រទេសនៅឈូងសមុទ្រថា ទោះជាយើងចង់បានកិច្ចព្រមព្រៀងមួយ តែយើងក៏មិនចង់បានកិច្ចព្រមព្រៀងបង់ប្រាក់ឆ្លងកាត់ច្រកសមុទ្រហ័រមូសដែរ ។ លោកចង់និយាយយោងជាពិសេសដល់សភាពការណ៍នៅច្រកសមុទ្រហ័រមូស ជាចំណុចចម្រូងចម្រាស់ចម្បងមួយ ។ អ៉ីរ៉ង់ពិចារណាពីការអនុវត្តសិទ្ធិ
ទារលុយឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រនោះ ដែលពីមុនសង្គ្រាមពុំមានឡើយ។ លទ្ធភាពនោះត្រូវបានអាមេរិកបដិសេធទាំងស្រុង ។
ទោះបីយ៉ាងណា សភាពការណ៍នាពេលនេះ ហាក់មិនមានផលប៉ះពាល់ដល់តម្លៃប្រេងដែលបន្តធ្លាក់ឡើយ ។ កាលពីថ្ងៃទី២៥មិថុនា តម្លៃប្រេងឆៅ BRENT ធ្លាក់មកនៅត្រឹមរង្វង់៧២ដុល្លារក្នុង១ធុង។ ដំណើរទស្សនកិច្ចរបស់លោកម៉ាកូរ៉ូប៊ីយ៉ូ់នៅក្នុងបណ្ដាប្រទេសនៅឈូងសមុទ្រជាសម្ព័ន្ធមិត្ត សំដៅពង្រឹងទឹកចិត្តរបស់ប្រទេសទាំងនោះ ដោយអាមេរិកសន្យាជួយការពារសន្តិសុខពួកគេ ។ ប្រទេសទាំងនោះរងការវាយប្រហារខ្លាំងក្លាពីសំណាក់អ៉ីរ៉ង់ ដោយសារការវាយលុករបស់អាមេរិក និងអ៊ីស្រាអែលដែលបើកធ្វើកាលពីថ្ងៃទី២៨ កុម្ភៈ ៕

ចែករំលែកព័តមាននេះ