ខេត្តសៀមរាប ៖ រាល់ខ្លឹមសារ រូបភាព វត្ថុតាង និងសាក្សីប្រវត្តិសាស្ត្រទាំងអស់ ដែលត្រូវយកមកដាក់តាំងបង្ហាញនៅក្នុង «សារមន្ទីរតេជោសន្តិភាព» គឺសុទ្ធតែមានប្រភព និងសក្ខីកម្មពិតប្រាកដច្បាស់លាស់បំផុត ដើម្បីទុកជាមរតកប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ ។ នេះជាការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។

លោក ហេង រតនា បានបន្តថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ខ្ញុំ និងក្រុមការងារ បានចុះពិនិត្យវាយតម្លៃវឌ្ឍនភាព ការងាររៀបចំសារមន្ទីរ ទាំងការរៀបចំសោភ័ណភាព និងបរិស្ថានក្នុងបរិវេណ ព្រមទាំងការដាក់បង្ហាញនូវរូបភាព ខ្លឹមសារ និងភស្តុតាងខាងក្នុងអគារនានានៃសារមន្ទីរនេះ។

លោក ហេង រតនា បានបន្តថា សូមបញ្ជាក់ថា រាល់ខ្លឹមសារ រូបភាព វត្ថុតាងនិងសាក្សីទាំងឡាយ ដែលត្រូវដាក់តាំងបង្ហាញ សុទ្ធតែមានប្រភព និងសក្ខីកម្មពិតប្រាកដច្បាស់លាស់ ដើម្បីថែរក្សាជាមរតកប្រវត្តិសាស្ត្រ ក្នុងការរំលឹកចងចាំសោកនាដកម្ម នៃសង្គ្រាម និងការផ្សព្វផ្សាយវប្បធម៌សន្តិភាព ៕









ចែករំលែកព័តមាននេះ