ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេណេស៊ុយអេឡារងគ្រោះដោយការរញ្ជួយដីជាន់គ្នា២លើកយ៉ាងខ្លាំងក្លា ស្លា.ប់យ៉ាងតិច១៨៨ នាក់ និងរ.បួ.សជាង ១,៥០០នាក់

2 ម៉ោង មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ខ្លាំង​ជាន់​គ្នា​២​នឹក​ស្មាន​មិន​ដល់ ពលរដ្ឋ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ច្រើន​នាក់ ប៉ុនប៉ង​​ជួយ​សង្គ្រោះ​សាច់ញាតិ​ពួក​គ​ដែល​ជាប់​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​ទាំងឡាយ​ដែលរ​លំបាក់​ កាលពី​ថ្ងៃ​ទី​២៥​ មិថុនា ។ យោង​តាម​តុល្យការ​ចុង​ក្រោយ​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​២៥​មិថុនា​ដដែលថា ការ​រញ្ជួយ​ដី​ជាន់​គ្នា​២​នោះ​ ចំនួន​អ្នក​ស្លាប់​កើន​ដល់​យ៉ាងតិច​១៨៨​នាក់ ហើយ​មនុស្ស​ជាង​១៥០០​នាក់​រង​របួស​ ។ សហរដ្ឋអាមេរិក​ប្រកាស​ពី​ការ​ផ្ដល់​ជំនួយ​១៥០​លាន​ដុល្លារ​ ។

ការ​រញ្ជួយ​ដី​ដំបូង​ មាន​កម្លាំង​៧,២​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​២៤ ​មិថុនា ក្នុង​ជម្រៅ​២១៩​គីឡូម៉ែត្រ​នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​កា​រ៉ា​កាស់ ហើយ​៣៩​វិនាទី​ក្រោយមក​ការ​រញ្ជួយ​ដី​ទី​២​កម្លាំង​៧,៥​រី​ស្ទ័​រ កើត​មាន​ក្នុង​ជម្រៅ​១០​គីឡូម៉ែត្រ​ត្រង់​កន្លែង​មួយ​ចម្ងាយ​៤៥​គីឡូម៉ែត្រ​ពី​កន្លែង​រញ្ជួយ​ដី​ទី​មួយ​ ។ បន្ទាប់​មក​ មានការ​រញ្ជួយ​បន្ទាប់បន្សំ​២០
​លើក​ទៀត​។ នេះ​បើ​តាម​វិទ្យាស្ថាន​ភូ​កុម្ភ​សាស្ត្រ​អា​មេ​រិ​ក​ USGS​។

ការ​រញ្ជួយ​ដី​ខ្លាំង​ដល់​ ទៅ​២​ស្ទើរ​ដំណាលគ្នា ជា​បាតុភូត​កម្រ​មាន​ណាស់​ ធ្លាប់តែ​មានការ​រញ្ជួយ​បន្ទាប់បន្សំ​ក្បែរ​កន្លែង​រញ្ជួយ​ចម្បង ដោយ​ការ​រញ្ជួយ​បន្ត​នោះ​ច្រើន​តែ​ខ្សោយ​ជាង​ការ​រញ្ជួយ​ដំបូង​ ។ ប៉ុន្តែ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ការ​រញ្ជួយ​លើក​ទី​២ បែរជា​ខ្លាំង​ជាង​ការ​រញ្ជួយ​ដំបូង ដែល​គេ​ហៅ​ថា​ ការ​រញ្ជួយ​ដី​ជាន់​គ្នា ដែល​គេ​ធ្លាប់​ឃើញ​រួច​ហើយ​នៅ​តួ​ក​គី ​និង​ស៊ី​រី កាលពី​ឆ្នាំ​២០២៣ ដោយ​ការ​រញ្ជួយ​លើក​ទី​១​មាន​កម្លាំង​៧,៨​រី​ស្ទ័​រ ហើយ​ការ​រញ្ជួយ​ទី​២​មាន​កម្លាំង​ដល់​៧,៩​រី​ស្ទ័​រ​ ។ ការ​រញ្ជួយ​ដី​ជាន់​គ្នា​ក៏​ធ្លាប់​កើត​មាន​ដែរ​កាលពី​ឆ្នាំ​២០២១ នៅ​ដែនទឹក​ប្រជុំ​កោះ​SANDWICH ដោយ​ការ​រញ្ជួយ​ដី​លើក​ទី​មួយ​មាន​កម្លាំង​៧,៥​រី​ស្ទ័​រ ហើយ​ការ​រញ្ជួយ​លើក​ទី​២​មាន​កម្លាំង​ដល់​៨,១​រី​ស្ទ័​រ​ ។

តាម​USGS​ថា ការ​រញ្ជួយ​ដី​៧,៥​រី​ស្ទ័​រ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ កាលពី​ថ្ងៃ​ទី​២៤​ មិថុនា ជា​ការ​រញ្ជួយ​ដី​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​ក្នុង​ប្រទេស​នោះ​ចាប់តាំងពី​ឆ្នាំ​១៩០០​មក ​។ ការ​រញ្ជួយ​ដី​នេះ​ បណ្ដាល​ឲ្យ​រលំ​បាក់​អគារ​ជា​ច្រើន​នៅ​ក្រុង​កា​រ៉ា​កាស់​ ៕