កាយដីដាក់លូប្រទះឃើញគ្រា.ប់ផ្លោង បន្សល់ទុកពីសម័យសង្គ្រាម ពលរដ្ឋស្នើសុំមន្ត្រីជំនាញចុះទៅយក ចៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គ្រាប់ផ្លោងប្រភេទ ៦០ មីលីម៉ែត្រមួយគ្រាប់ត្រូវបានប្រជាពលរដ្ឋកាយដីដាក់លូប្រទៈឃើញហើយទទូចស្នើសុំដល់មន្ត្រីជំនាញចុះទៅយកកម្ទេចចោលចៀសវាងគ្រោះថ្នាក់ដល់ក្មេងៗដែលពុំដឹងអី នាំគ្នាទៅវាយឬកាន់លេង។
គ្រាប់មួយគ្រាប់នោះត្រូវបានគ្រឿងចក្រកាយដាក់លូប្រទះឃើញកាលពីវេលាព្រឹកថ្ងៃទី២៦ខែមិថុនាឆ្នាំ ២០២៦នេះនៅខាងជើងបុរីរ៉ុស ក្នុងភូមិកាកាប សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ គ្រឿងចក្រមួយគ្រឿងបានកាយដាក់លូជម្រៅ ប្រមាណជាង១ម៉ែត្រ នៅក្បែរចិញ្ចើមផ្លូវស្រាប់តែប៉ះកំណប់គ្រប់ផ្លោងប្រភេទ៦០មីលីម៉ែត្រដែលបន្សល់តាំងពីសង្គ្រាបរួចក៍កាយយកឡើងមកដាក់កណ្តាលវាល ក្បែរចិញ្ចើមផ្លូវ វាអាចបង្កគ្រោះជាយថាហេតុ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា គ្រាប់ប្លោង នេះមានសភាពច្រែះស៊ីតែវាអាចផ្ទុះបង្ក គ្រោះថ្នាក់ នៅពេលដែលមានគេទៅប៉ះពាល់ កាន់លេងធ្លាក់ឬក៏វាយលេង ។ពលរដ្ឋក៏បានទទូចស្នើសុំអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញមេត្តាចុះទៅយកមករក្សាទុកដើម្បីប្រគល់ទៅឲ្យមន្ត្រីស៊ីម៉ាក់យកទៅកំទេចចោលចៀសវាងគ្រោះថ្នាក់ដល់ក្មេងៗដែលបានទៅប៉ះពាល់និងវាយគ្រាប់នោះលេង៕






ចែករំលែកព័តមាននេះ