ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! ចុងភៅ​ម្នាក់​ ទ្រាំដេកថ្ងូរនិងយំមួយយប់ដោយសារគ្រួសក្នុងតម្រងនោមធ្វើទុ.ក្ខ រហូតដល់ស្លា.ប់ក្នុងបន្ទប់ជួល

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​មានមុខរ​បរជា​ចុងភៅ​នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​១​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គាត់​មិន​ព្រមទៅ​ឲ្យ​គ្រូពេទ្យ​ជួយ​យក​ចេញ​នោះ​ទេ និង​បាន​ទ្រាំ​ឈឺ​ម្នាក់ឯង រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ។

សាកសព​របស់​គាត់​ត្រូវ​បាន​បងជីដូនមួយ​ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ ។

បុរស​រូប​នោះ​ឈ្មោះ​ឡ​ន ពិសី អាយុ​២៨​ឆ្នាំ មុខរបរ​ចុងភៅ​រោងចក្រ​«​មី​នី​បៀរ​» គាត់​មាន​ប្រពន្ធ​និង​កូន​១​នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៤១ ភូមិ​តារាក់ ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ ។

អ្នក​ស្នាក់​នៅ​ជិត​បន្ទប់​កើតហេតុ​នោះ​បាន​និយាយ​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​២៥ ខែមិថុនា ពួក​គាត់​បានឮ​បុសរូបនោះ​ដេក​ថ្ងូរ​និង​យំ​ដែរ ប៉ុន្តែ​ពួក​គាត់​មិន​បាន​ចេញ​ទៅ​មើល ឬ​សួរនាំ​នោះ​ទេ ។ ក្រោយមក​ក៏​មក​ក៏​ស្ងប់ស្ងាត​ទៅ​វិញ រហូត​ដល់​វេលា​ព្រឹក​ឡើង​ថ្ងៃ​ទី​២៦ ខែមិថុនា ក៏​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​នោះ​ស្លាប់​បែប​នេះ​បាត់​ទៅ​ហើយ ដែល​ការ​យំ​និង​ថ្ងូរ​នា​យប់​នោះ​ទំនងជា​ជំងឺ​ធ្វើទុក្ខ​មាន​អាកា​រៈ​ចុក​ខ្លាំង​ហើយ​មើលទៅ ។

បើ​តាម​បងជីដូនមួយ​អ្នក​ស្លាប់​បាន​បំភ្លឺ​ប្រាប់​នគរបាល​ថា ប្អូនប្រុស​របស់​គាត់​រូប​នោះ​(​សព​) បាន​មក​ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​ម្នាក់ឯង គ្មាន​អ្នក​ស្នាក់​នៅ​ជាមួយ​នោះ​ទេ ដោយ​ប្រពន្ធ​និង​កូន​បាន​រស់នៅ​ឯ​ស្រុក​កំណើត ។ ប្អូនប្រុស​គាត់​ខាងលើ​មាន​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​រយៈពេល​១​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អត់​បាន​ទៅ​ឲ្យ​គ្រូពេទ្យ​យក​ចេញ​នោះ​ទេ ដោយ​អាកា​រៈ​ជំងឺ​នោះ​គឺ​ធ្វើទុក្ខ​ឈឺ​នៅ​លើ​ថ្ងាស​ប្រដាប់​ភេទ ហើយ​ក៏​ចេះ​តែ​ទ្រាំ​ឈឺចាប់​ម្នាក់ឯង​រហូត​មក ។

សាក្សី​ដដែល​បាន​ប្រាប់​នគរបាល​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ ប្អូនប្រុស​បាន​ប្រាប់​គាត់​(​បងជីដូនមួយ​)​ថា បង​កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ខ្ញុំ​បាន​ទៅ​ថត​មើល​អេកូ​សាស្ត្រ ហើយ​ឃើញ​ក្រួស​នៅ​ក្នុង​តម្រងនោម​ខ្ចំ​នួន​ញុំ​២​ដុំ​ដែល​១​ដុំ​ទំហំ​៨​លី និង​១​ដុំ​ទៀត​ទំហំ​៩​លី ។ រហូត​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ដោយ​បាត់​មិនឃើញ​ប្អូនប្រុស​ទៅ​ធ្វើការ​ដូច​រាល់ថ្ងៃ គាត់​ក៏​បាន​ទៅ​មើល​ដល់​បន្ទប់​ជួល និង​បាន​គោះ​ទ្វារ​ហៅ ប៉ុន្តែ​មិន​បានឮ​ប្អូនប្រុស​ឆ្លើយ​តប​ទាល់តែ​សោះ ។

បងជីដូនមួយ​ដដែល​នោះ​បាន​ប្រាប់​នគរបាល​បន្ថែម​ថា ខណៈនោះ​ទ្វារ និង​បង្អួច​ជាប់​គន្លឹះ​ពី​ខាងក្នុង​មិន​អាច​បើក​បាន​ឡើយ គាត់​ក៏​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​ទៅ​ជួយ​មើល ។ បន្ទាប់​មក​ក៏​សម្រេច​គាស់​ទ្វារ​ចូល​ទៅ​មើល ក៏​ស្រាប់តែ​ឃើញ​ប្អូនប្រុស​ដេក​ស្លាប់​បាត់​ទៅ​ហើយ ទើប​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​តែ​ម្ដង ៕