ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំធ្វេសប្រហែសឱ្យសោះ ! រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤នាក់បន្ថែមទៀតក្នុងសហគមន៍

55 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឱ្យ​ដឹង​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន​៤​នាក់ ខណៈ​គ្មាន​អ្នក​ស្លា​.​ប់​ថ្មី​ដោយសារ​ជំងឺ​នេះនោះ​ទេ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦​បានឱ្យ​ដឹង​ថា​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន​១៣៦,៦៧១​នាក់ ករណី​ឆ្លង​ថ្មី​ចំនួន​៤​នាក់ ករណី​ជា​សះស្បើយ​ចំនួន​១៣៦,៦១០​នាក់ និង​ករណី​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​៣,០៥៦​នាក់ មិន​បាន​ចាក់​វាក់​សាំង ។

មួយ​គ្នា​នោះ​ដែរ​ក្រសួងសុខាភិបាល​ក៏​បានឱ្យ​ដឹង​ថា ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នាំ​ចូល​ពី​ក្រៅប្រទេស​មាន​ចំនួន​២១,២៤៦​នាក់ និង​ឆ្លង​ក្នុង​សហគមន៍​ចំនួន​១៧,៨៤១​នាក់​៕