ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ លើ​ពិភពលោក ជា​ប្រទេស​ដែល​មានការ​គ្រប់គ្រង ប្រើប្រាស់​ដីធ្លី និង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ឆ្នាំ​២០២៦

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សូម​អបអរសាទរ​កម្ពុជា ​ត្រូវ​បាន​ទស្សនាវដ្តី និង​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋ អា​មេ​រិ​ក U.S. News & World Report បាន​វាយតម្លៃ និង​ចាត់​ថ្នាក់​លេខ​១ ​លើ​ពិភពលោក ជា​ប្រទេស​ ដែល​មានការ​គ្រប់គ្រង ប្រើប្រាស់​ដីធ្លី និង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ឆ្នាំ​២០២៦​ ។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញសារព័ត៌មាន SEA Infographics កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​សកល ឈរ​លេខ ១ នាំមុខ​ប្រទេស ស្លូ​វេ​នី (​លេខ​២) និង ប៉ា​រ៉ា​ហ្គា​យ (​លេខ​៣)​។

ដោយឡែក នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ កម្ពុជា​ឈរ​លេខ​រៀង​ទី​១ បន្ត​ដោយ​ប្រទេស​ឡាវ (​លេខ​២) និង​មី​យ៉ា​ន់​ម៉ា (​លេខ​៣)​។

ស្ថាប័ន U.S. News & World Report បាន​ផ្តោត​លើ​សូចនាករ​ជា​ច្រើន ដូច​ជា​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ទប់ស្កាត់​ការ​បាត់បង់​ព្រៃឈើ​បាន​ល្អ​ប្រសើរ ការ​ការពារ​ជីវៈចម្រុះ​នៅ​តាម​តំបន់ការពារធម្មជាតិ ដែល​មាន​រហូត​ដល់​ប្រមាណ​៤១% នៃ​ផ្ទៃដី​ប្រទេស ការ​បញ្ចេញ​កាបូន​ទាប តាម​រយៈ​យុទ្ធសាស្ត្រ​ដាំ​កូន​ឈើ​បន្ថែម ការ​គ្រប់គ្រង​គុណភាព​ខ្យល់ ធនធានទឹក និង​ដីធ្លី​របស់​កម្ពុជា ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​កន្លង​មកនេះ កម្ពុជា​ត្រូវ​បាន​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក U.S. News & World Report ដដែល​នេះ បាន​វាយតម្លៃ និង​ចាត់​ថ្នាក់​លេខ​១​លើ​ពិភពលោក ជា​ប្រទេស​ដែល​មាន​បរិស្ថាន​ធម្មជាតិ​ស្អាត​បំផុត​លើ​ពិភពលោក​ប្រចាំឆ្នាំ ២០២៦៕