ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​រលាប្អៀរ​ចុះ​អប់រំ​សិស្ស​និង​ផ្ដល់​អំណោយ​ដល់​សិស្ស​មាន​ជីវភាព​ក្រីក្រ​នៅ​អនុ​វិទ្យាល័យ គី​រី​សុវណ្ណ​វង្ស

4 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក សេង វិចិត្រ អភិបាលស្រុក​រលា​បៀរ​បាន​លើក​ឡើង​ថា ជា​រឿយ​ៗ សិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ ខ្វះ​សំភារៈ​និង​មធ្យោបាយ​ធ្វើ​ដំណើរ ប្រឈម​នឹង​ការ​បោះបង់​ការ​សិក្សា​។​មាន​ប្រសា​សបែប​នេះ​នៅ​ក្នុង​ពិធី​ជួប​សំ​ណា​ល…

ខេត្តកំពង់ឆ្នាំង ៖ លោក សេង វិចិត្រ អភិបាលស្រុក​រលា​បៀរ​បាន​លើក​ឡើង​ថា ជា​រឿយ​ៗ សិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ ខ្វះ​សំភារៈ​និង​មធ្យោបាយ​ធ្វើ​ដំណើរ ប្រឈម​នឹង​ការ​បោះបង់​ការ​សិក្សា​។​មាន​ប្រសា​សបែប​នេះ​នៅ​ក្នុង​ពិធី​ជួប​សំ​ណា​ល ជាមួយ​លោកគ្រូ​អ្នកគ្រូ​និង​សិក្សា​នុ​សិស្ស និង​ផ្ដល់​អំណោយ​ដល់​សិស្ស​ក្រីក្រ នៅ​អនុ​វិទ្យាល័យ​គី​រី​សុវណ្ណ​វង្ស ស្ថិត​ក្នុងភូមិ​សន្ទូច​ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ នា​ព្រឹក​ថ្ងៃ​ទី ១២ ខែឧសភា ឆ្នាំ ២០២៦ ។

លោក​អភិបាលស្រុក​រលាប្អៀរ បាន​បន្ត​ថា អំណោយ​ជា​សម្ភារៈ​និង​ថវិកា របស់​សប្បុរសជន​និង​ព្រះសង្ឃ ដែល​មក​ឧបត្ថម្ភ​សិស្ស​នា​ពេល បាន​ចូលរួម​ចំណែក​ជួយ​សម្រួល​ដល់​ការ​សិក្សា និង​មធ្យោបាយ​ធ្វើ​ដំណើរ កង់ គឺ​ជួយ​សម្រួល​ដល់​សិស្ស​ដែល​រស់នៅ​ឆ្ងាយ​ពី​សាលារៀន ដើម្បី​ឱ្យ​មាន​លទ្ធភាព​មក​សាលា​​បាន​ទៀងទាត់​។

សប្បុរសជន​ជួយ​ផ្តល់​សៀវភៅ ប៊ិ​ច និង​សម្ភារៈ​ផ្សេង​ទៀត ដើម្បី​ឱ្យ​សិស្ស​ក្រីក្រ​មាន​ធនធាន​គ្រប់គ្រាន់​ដូច​សិស្ស​ដទៃ​។ ការ​ជួយ​ទាំងនេះ​ជា​ការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង មិន​ឱ្យ​សិស្ស​បោះបង់​ការ​សិក្សា ដោយសារ​តែ​ភាព​ក្រីក្រ ហើយ​ក៏​បាន កាត់​បន្ថយ​ការ​បោះបង់​សាលា​របស់​កុមារ ដែល​ជា​កត្តា​រារាំង​ដល់​គុណភាព​អប់រំ​។ សកម្មភាព​សប្បុរសធម៌​ទាំងនេះ ជួយ​ឱ្យ​កុមារ​ក្រីក្រ​មានឱកាស​សិក្សា​រៀនសូត្រ និង​ទទួល​បាន​ចំណេះដឹង​សម្រាប់​អនាគត ។

លោក អភិបាលស្រុក​រលាប្អៀរ​បាន​ណែនាំ​អោយ​សិស្សានុសិស្ស ដែល​រៀនសូត្រ​នៅ​តាម​បណ្តា​លា​លា​ក្នុងស្រុក​រលាប្អៀរ ត្រូវ​រៀបចំ​នូវ​ឥរិយាបថ​អោយ​បាន​សមរម្យ​ជា​សិស្ស ។ ក្រៅពី​នេះ​មានការ​ណែនាំ​មួយ​សិស្ស ចំនួន​ទៀត​សូម​បញ្ឈប់ ការ​លាប​ពណ៌​សក់ សក់​ម៉ូត​វែង សក់​ក្រ​វី ឬ​ពាក់​ក្រវិល​២-៣​តង់ ម៉ូតូ កែ​ច្នៃ​ខុស​បច្ចេកទេស និង​មិន​ពាក់មួក​សុវត្ថិភាព ហាម ការ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​នៅ​ក្នុង​ថ្នាក់រៀន ហាម ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច និង​បារី​កញ្ចប់ ដើម្បី​រក្សា​វិន័យ និង​បរិយាកាស​សិក្សា​អោយ​មាន​របៀបរៀបរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ