សហរដ្ឋអាមេរិក ៖ ការិយាល័យថវិការបស់សភាអាមេរិកវាយតម្លៃថា គម្រោងប្រព័ន្ធការពារប្រឆាំងមីស៊ីលរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ហៅដូមមាស (DOME D’OR) អាចចំណាយប្រាក់ដល់ខ្ទង់១២០០ពាន់ល្លានដុល្លារអំឡុងពេល២០ឆ្នាំ ។ ទឹកប្រាក់នោះ ពិតជាមានខ្ពស់ជាងឆ្ងាយការប៉ាន់ប្រមាណនាពេលមុននេះដែលថា មានត្រឹម១៧៥ពាន់លានដុល្លារ។

ក្នុងរបាយការណ៍មួយចេញផ្សាយ កាលពីថ្ងៃទី១២ ឧសភា ការិយាល័យថវិការបស់សភាអាមេរិកវាយតម្លៃថា ប្រព័ន្ធការពារប្រឆាំងមីស៊ីលមួយរបស់ជាតិបំពាក់ ដោយសមត្ថភាពដូចការទាមទាររបស់លោកត្រាំ នឹងត្រូវចំណាយប្រាក់ដល់ប្រមាណ១២០០ពាន់លានដុល្លារ សម្រាប់ការផលិត ដាក់ពង្រាយ និងធ្វើប្រតិបត្តិការអំឡុងពេល២០ឆ្នាំ។ ការវាយតម្លៃនោះពិតជាខ្ពស់ជាងខ្លាំងការវាយតម្លៃដោយសេតវិមាន។

កាលពីខែឧសភា ឆ្នាំ២០២៥ លោកត្រាំបានបង្ហាញគម្រោងមួយមានឈ្មោះថា គម្រោងដូមមាស យកគំរូតាមដូមដែករបស់អ៉ីស្រាអែល។ លោកចង់ឃើញប្រព័ន្ធការពារមីស៊ីលនោះអាចធ្វើប្រតិបត្តិការបានមុនការផុតអាណត្តិរបស់លោកក្នុងឆ្នាំ២០២៩ ។ លោកវាយតម្លៃថាគម្រោងនោះអាចចំណាយប្រាក់ត្រឹមតែ១៧៥ពាន់លានដុល្លារប៉ុណ្ណោះពេលបញ្ចប់៕
ចែករំលែកព័តមាននេះ