ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដីសង្ឃឹមសន្តិភាពនៅអ៊ុយក្រែន៖ លោក ពូទីន និងលោក ត្រាំ អះអាងថា ការបញ្ចប់សង្គ្រាមខិត​ជិត​មក​ដល់

1 នាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ទោះបីជា​មានការ​លើក​ឡើង​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ហ៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​៩ ​ឧសភា​ ពី​កា​រប​ញ្ច្ច្​ប់​សង្គ្រាម​អ៊ុយ​ក្រែ​ន​ នា​ពេល​ឆាប់​ខាង​មុន​នេះ​ក្ដី តែ​វិមាន​ក្រឹម​ឡាំង​​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១២​ ឧសភា​…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ទោះបីជា​មានការ​លើក​ឡើង​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ហ៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​៩ ​ឧសភា​ ពី​កា​រប​ញ្ច្ច្​ប់​សង្គ្រាម​អ៊ុយ​ក្រែ​ន​ នា​ពេល​ឆាប់​ខាង​មុន​នេះ​ក្ដី តែ​វិមាន​ក្រឹម​ឡាំង​​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១២​ ឧសភា​ ថា វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក​ដែល​លើក​ពី​ភាព​លម្អិត​ជាក់ស្ដែង​នៃ​ដំណើរការ​ឆ្ពោះទៅ​រក​សន្តិភាព​រវាង​រុ​ស្ស៊ី ​និង​អ៊ុយ​ក្រែ​ន​ ។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ​គូសបញ្ជាក់​ថា និយាយ​ពី​ដំណើរការ​សន្តិភាព​អាច​និយាយ​បាន​ថា ការ​បញ្ចប់សង្គ្រាម​ពិតជា​ជិត​ឈាន​ដល់​។ ប៉ុន្តែ​ក្នុង​ន័យ​នេះ​ គេ​នៅ​មិន​ទាន់​អាច​លើក​ពី​ភាព​លម្អិត​ជាក់ស្ដែង​បាន​នៅឡើយ​ទេ​ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ​នា​ថ្ងៃ​ប្រារព្ធ​ទិវា​ជ័យជម្នះ​របស់​សូ​វៀត​លើ​ពួក​ណា​ហ្ស៊ី អា​ល្លឺ​ម៉​ង់ ប្រធានាធិបតី​រុ​ស្ស៊ី ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​និយាយ​ថា ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ឈាន​ទៅ​រក​ទី​បញ្ចប់​ហើយ​ ។ លោក​លើក​ឡើង​ថា ការងារ​ត្រូវ​បាន​ធ្វើ​ក្នុង​ទម្រង់​ត្រីភាគី​ ។ ​លោក​បន្ត​ថា​លោក​នឹង​ទទួលយក​រាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ ។

ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ក៏​ថ្លែង​កាលពី​ថ្ងៃ​ទី​១២​ ឧសភា​ ថា ការ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ខិត​ជិត​មក​ដល់​ហើយ រួច​លោក​អាច​មក​កាន់​ក្រុង​មូ​ស្គូ​ជាយថា ហេតុ​នា​ឆ្នាំ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ