ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​បើក​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ជំហាន​ទី​២»

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ព័ត៌មានបាន​បើក​យុទ្ធនាការ «​និយាយ​ថា​ទេ ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ជំហាន​ទី​២ (Say No to Fake News)»​…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ព័ត៌មានបាន​បើក​យុទ្ធនាការ «​និយាយ​ថា​ទេ ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ជំហាន​ទី​២ (Say No to Fake News)»​ នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន រ៉ា​នី វត្ត​ភ្នំ ដែល​ជា​យុទ្ធនាការ​ដ៏​មាន​សារៈសំខាន់​បំផុត ខណៈ​ពេល​បច្ចុប្បន្ន​នេះ​ ប្រជាជន​កម្ពុជា រួម​ទាំង​ប្អូន​ៗ​សិ​ស្សា​នុ សិស្ស​បាន​ប្រើប្រាស់​ទូរ​សព្ទ​ច្រើន ហើយ​ក៏​អាច​នឹង​ងាយ​រង​គ្រោះ​ដោយសារ​ព័ត៌មាន​ក្លែងក្លាយ​ផង​ដែរ​។

ថ្លែង​ក្នុង​ពិធី​បើក​ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌​មាន ក្នុង​យុទ្ធនាការ​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ដែល​មានការ​ចូលរួម​ពី​សិស្សានុសិស្ស​នៃ​វិទ្យាល័យ ​ហ៊ុន សែន ប៊ុ​ន រ៉ា​នី វត្ត​ភ្នំ​ ជាង២៥០០​នាក់យ៉ាង​ដូច្នេះ​ថា ជា​ការ​ពិត​ព័ត៌មាន​ក្លែងក្លាយ​បាន​ផ្តល់​ផល​អវិជ្ជមាន​ដល់​សង្គម​ជាតិ​ ដែល​ចាំបាច់​យើង​ត្រូវ​តែ​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​វា​។

បើ​តាមឯកឧត្តម​រដ្ឋមន្ត្រី ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ទី​១-ត្រូវ​មាន​ដែល​មាន​ប្រភព​ច្បាស់​លាស់ ទី​២-​ត្រូវ​មើល​ថា​ ព័ត៌មាន​មួយ​នេះ​ មាន​គេ​ផ្សព្វផ្សាយ​ច្រើន​គ្នា​ដែរ​ទេ ទី​៣-​ត្រូវ​គិត​ថា​វា​ពិតជា​ត្រឹមត្រូវ​ដែរ​ឬទេ​មុន​នឹង​ជឿ តែ​យក​ល្អ​យើង​ត្រូវ​ជឿ​ទៅ​លើ​ប្រភព​ផ្លូវការ ដែល​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន ដែល​មានការ​ដកស្រង់​ព័ត៌មាន​ពី​ប្រភព​ច្បាស់លាស់​មក​ធ្វើការ​ចុះ​ផ្សាយ សូមកុំ​ឱ្យ​មើល​ព័ត៌មាន​ណា​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​អាច​ជា​ព័ត៌មាន​មិន​ពិត តែបើ​មក​ពី​ប្រភព​ផ្លូវការ គឺជា​ព័ត៌មាន​ដែល​ត្រឹមត្រូវ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ដើម្បី​ចូលរួម​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ឱ្យ​មាន​ប្រសិទ្ធភាព គឺ​សូមកុំ​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ ដោយ​ក្នុង​ករណី​ដែល​ប្អូន​ៗ​យល់​ថា​ព័ត៌មាន​មួយ​នេះ​វា​មិន​ត្រឹមត្រូវ​ទេ សូមកុំ​ចែករំលែក​បន្ត​ឱ្យ​សោះ ព្រោះថា​កាលបើ​យើង​ចែករំលែក​បន្ត​នូវ​ព័ត៌មាន​ក្លែងក្លាយ​អាច​នាំ​ឱ្យ​យើង​ប្រឈម មុខ​នឹង​ផ្លូវច្បាប់ ដែល​សិស្សានុសិស្ស​យើង​ត្រូវ​តែ​ចៀសវាង​ការ​ប្រឈម​នឹង​ផ្លូវច្បាប់​ព្រោះ​យើង​កំពុង​តែ​សិក្សា​ត្រូវ​ប្រឹង​សិក្សា​រៀនសូត្រ និង​នាំ​គ្នា​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ទាំងអស់ គ្នា​។

ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា យុទ្ធនាការ​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​នេះ​នឹង​ត្រូវធ្វើ​នៅ​តាម​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​បន្ទាប់​ពី​យុទ្ធនាការ​នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន រ៉ា​នី វត្ត​ភ្នំ​នា​ពេល​នេះ ដែល​ជា​ការ​ជួបជុំ​ដ៏​សំខាន់​ពី​សំណាក់​តំណាង​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត និង​អ្នក​ពាក់ព័ន្ធ​សម្រាប់​យក​ទៅ​រៀបចំ​បន្ត​នៅ​តាម​បណ្តា​សាលារៀន​នានា​នៅ​ទូ​ទាំង​ប្រទេស ក្នុង​គោល​បំណង​លើកកម្ពស់​ចំណេះដឹង​អំពី​អក្ខរកម្ម​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់​ការ​រីកសាយ​ភាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ជា​ពិសេស​ចំពោះ​សិស្សានុសិស្ស​នៅ​កម្រិត​មធ្យម​សិក្សា​ដែល​ងាយ​ក្លាយជា​ជន​រង​គ្រោះ​នៃ​ព័ត៌មាន​ក្លែងក្លាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ