ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពជើងគោក​ឥណ្ឌា បាន​ធ្វើ​មាតុភូមិនិវត្តន៍ បន្ទាប់​ពី​បញ្ចប់​សមយុទ្ធ​ទ្វេភាគី កម្ពុជា​–​ឥណ្ឌា លើក​ទី​២ (CINBAX II)

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​បញ្ចប់​ដោយ​ជោគជ័យ នូវ​សមយុទ្ធ​ទ្វេភាគី កម្ពុជា​–​ឥណ្ឌា លើក​ទី​២ (CINBAX II) គណៈប្រតិភូ និង​កងកម្លាំង…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​បញ្ចប់​ដោយ​ជោគជ័យ នូវ​សមយុទ្ធ​ទ្វេភាគី កម្ពុជា​–​ឥណ្ឌា លើក​ទី​២ (CINBAX II) គណៈប្រតិភូ និង​កងកម្លាំង នៃ​កងទ័ពជើងគោក​ឥណ្ឌា បាន​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក ថ្ងៃ​ចន្ទ ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ ។

ក្នុងអំឡុងពេល​ចូលរួម​សមយុទ្ធ CINBAX II កងកម្លាំង នៃ​ប្រទេស​ទាំង​ពីរ បាន​អនុវត្ត​សកម្មភាព​ហ្វឹកហ្វឺន​រួម​ជា​ច្រើន ដោយ​ផ្តោត​លើ​ការ​ពង្រឹង​អន្តរ​ប្រតិបត្តិការ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​វិជ្ជាជីវៈ និង​ការ​កសាង​ទំនុកចិត្ត​រវាង​កងទ័ព នៃ​ប្រទេស​ទាំង​ពីរ ស្រប​តាម​ក្រប​ខណ្ឌ​ប្រតិបត្តិការ​ក្រោម​អាណត្តិ​អង្គការសហប្រជាជាតិ ។

សមយុទ្ធ CINBAX II បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់ទំនង មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​កងទ័ពជើងគោក​កម្ពុជា និង​កងទ័ពជើងគោក​ឥណ្ឌា ព្រមទាំង​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក ស្មារតី​សាមគ្គីភាព និង​ភាព​ជា​បងប្អូន​រវាង​កងកម្លាំង នៃ​ប្រទេស​ទាំង​ពីរ ។

កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ សូម​ថ្លែងអំណរគុណ​ចំពោះ​កងទ័ពជើងគោក​ឥណ្ឌា ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សមយុទ្ធ​នេះ ហើយ​សង្ឃឹមថា មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព និង​ប្រទេស​ទាំង​ពីរ នឹង​បន្ត​រីក​ចម្រើន​កាន់តែ​រឹង​មាំ​ថែម​ទៀត​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ