ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​អង់គ្លេស​ទស្សនកិច្ច​នៅ​តំបន់​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី Rosie Winterton រដ្ឋមន្ត្រី​ទទួល​បន្ទុក​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​នៃ​ចក្រភព​អង់គ្លេស អំពាវនាវ​ឱ្យ​មាន​កិច្ច​សន្ទនា​ដោយ​សន្តិវិធី​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​តំបន់​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ សីហា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា លោកស្រី Rosie Winterton អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ក្រៅ ប្រទេស​លើក​ដំបូង​នៅ​កម្ពុជា ។ រដ្ឋមន្ត្រី​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តឧត្តរមានជ័យ និង​សៀមរាប ភាគ​ខាងជើង​ប្រទេស​កម្ពុជា ដែល​អង់គ្លេស​កំពុងធ្វើការ​ជា​ដៃគូ​ជាមួយ​អង្គការ​កម្ពុជា ដើម្បី​គាំទ្រ​សហគមន៍​មូលដ្ឋាន ស្រប​តាម​វិធីសាស្ត្រ​អភិវឌ្ឍន៍​ទំនើប​របស់​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ។

ក្នុង​ការ​ចុះ​ទស្សនកិច្ច​នៅ​ឃុំ​កោ​ក​ប្រាសាទ លោក​ជំទាវ​នឹង​បានឃើញ​ដោយ​ផ្ទាល់​ពី​របៀប​ដែល​ការ​គាំទ្រ​របស់​អង់គ្លេស ជួយ​កុមារ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះ​ថ្មី​ៗ​រវាង​ថៃ និង​កម្ពុជា​ឱ្យ​បន្ត​ការ សិក្សា និង​កសាង​ជីវិត​ឡើង​វិញ ។ ទស្សនកិច្ច​នេះ ក៏​នឹង​គូសបញ្ជាក់​ពី​ការ​គាំទ្រ​យ៉ាង​មុតមាំ​របស់​អង់គ្លេស​ចំពោះ​សន្តិភាព​ប្រកបដោយ​ចីរភាព និង​ការ​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​បទ​ឈប់​បាញ់​ដែល​បាន​ព្រមព្រៀង​គ្នា​នៅ​ខែធ្នូ ឆ្នាំ​២០២៥​។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​តំបន់​ឥណ្ឌូ​-​ប៉ា ស៊ី​ហ្វិ​ក​នៃ​អង់គ្លេស​មាន​ប្រសាសន៍​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើក ដំបូង​របស់​ជំទាវ ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ីហ្វិ​ក លោក​ជំទាវ​បានឃើញ​ពី​របៀប​ដែល​ការ​គាំទ្រ​របស់​អង់គ្លេស​កំពុង​ជួយ​សហគមន៍​នានា​ឱ្យ​ងើបឡើង​វិញ​ពី​ជម្លោះ និង​ជួយ​ដោះ​មីន​ដែល​បង្ក​ការ​គំរាមកំហែង​ដល់​អាយុជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ៕