ខេត្តព្រះសីហនុ ៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន៣០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំរួមដោយ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបចំនួន ២ទីតាំង រួមមាន ៖
ទីតាំងទី១ ៖ វេលាម៉ោង១៣:០០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះទៅចំណុចបឹងហ្គាឡូមួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្វើការត្រួតពិនិត្យ និងឆែកឆេរ និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន ១៥នាក់ (ស្រី ០១នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងនោះ ៖
- ជនជាតិខ្មែរ ចំនួន ០១នាក់ (ស្រី) ម្ចាស់ទីតាំង និងជាមេខ្លោង ករណីឆបោកតាមប្រព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យា
- ជនជាតិវៀតណាម ចំនួន ១៤នាក់ (ប្រុស) ។
ដកហូតវត្ថុតាងរួមមាន ៖
១. កុំព្យូទ័រយួរដៃ ចំនួន ០៣គ្រឿង
២. កុំព្យូទ័រលើតុ ចំនួន ១៧គ្រឿង
៣. ទូរសព្ទដៃ (អនឡាញ) ចំនួន ៥០គ្រឿង
៤. ទូរសព្ទដៃ (ផ្ទាល់ខ្លួន) ចំនួន ១៩គ្រឿង
៥. នាឡិកាដៃ ចំនួន ០៤គ្រឿង
៦. លិខិតឆ្លងដែនជនជាតិវៀតណាម ចំនួន ០៥ច្បាប់
៧. កាតធនាគារ ចំនួន ០៣សន្លឹក
៨. ប័ណ្ណស្នាក់នៅប្រទេសអារ៉ាប់ ចំនួន ០១សន្លឹក
៩. អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម ចំនួន ០២សន្លឹក
១០. ប័ណ្ណបើកបរជនជាតិវៀតណាម ចំនួន ០១សន្លឹក
១១. កាបូបស្ពាយ ចំនួន ០៤
១២. ដុំWI-FI ចំនួន ០១
១៣. សម្ភារៈអេឡិចត្រូនិច (ក្ដាចុច និង ដៃបញ្ជា) មួយចំនួន
១៤. សៀវភៅស្នាក់នៅបណ្ដោះអាសន្ន ចំនួន ០១ច្បាប់
១៥. រថយន្ដ ចំនួន ០២គ្រឿង ៖ ១-ម៉ាក MAXUS ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BQ-8314 និង២-ម៉ាក អាល់ផាត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BZ-9869 ។
១៦. ប្រាក់ដុល្លារ ចំនួន ៥០,០០០$
១៧. ក្រវិលពណ៌ស ចំនួន ០១គូរ
១៨. ខ្សៃក ពណ៌ទង់ដែង ចំនួន ០១ខ្សៃ។
ទីតាំងទី២ ៖ រហូតដល់វេលាម៉ោង២១:៥០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ បានបន្តចុះទៅចំណុចអាផាតមិន គោមក្រហម ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបាននាំខ្លួនជនសង្ស័យ ចំនួន ១៤នាក់ (ស្រី ០៣នាក់) ក្នុងនោះ ៖
- ជនជាតិចិន ចំនួន ០១នាក់ (ប្រុស) ត្រូវជាមេខ្លោង ត្រូវជាប្ដីរបស់ស្ត្រីសង្ស័យ ជនជាតិខ្មែរ ខាងលើ
- ជនជាតិវៀតណាម ចំនួន ១១នាក់ (ស្រី ០២នាក់)
- ជនជាតិខ្មែរ ចំនួន ០២នាក់ (ស្រី ០១នាក់)។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តចាត់ចែងអនុវត្តតាមនីតិវិធីច្បាប់ ៕



















ចែករំលែកព័តមាននេះ