រាជធានីភ្នំពេញ ៖ រថយន្ត ម៉ាកtundraមួយគ្រឿងត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតទាំងស្រុង ខណៈពេលដែលម្ចាស់ឈប់ចតចោលក្បែរសួនច្បារក្នុងបុរីភ្នំពេញថ្មីហើយឆ្លងចរន្ត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២នឹង៥០នាទីរំលងអាធ្រាតចូល ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៦នៅក្នុងបុរីភ្នំពេញថ្មី ដែលស្ថិតនៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តដែលត្រូវភ្លើងឆេះត្រូវបាននគរបាលឲ្យដឹងថា ម៉ាកtundra ពណ៍ស ពាក់ស្លាកលេខ សៀមរាប ២B-៥១៨៨ មានម្ចាស់ឈ្មោះ ម៉ី ចាន់ធារីភេទស្រីអាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ។
តាមព័ត៌មានបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុម្ចាស់បានឈប់ចតរថយន្តនៅក្នុងបុរីក្បែរសួនច្បារហើយបានចូលសម្រាក ខណៈពេលដែលកំពុងតែដេកលង់លក់ស្រាប់តែរថយន្តបានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខនិងប្រជាពលរដ្ឋរស់នៅក្នុងបុរីភ្នំពេញថ្មីទាក់ទងហៅ រថយន្តពន្លត់អគ្គិភ័យ១គ្រឿង ទៅអន្តរាគមន៍ហើយភ្លើងបានរលត់ទៅវិញ។ទោះបីជាយ៉ាងណារថយន្តមួយគ្រឿងខាងលើត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អគ្គីភ័យនេះបណ្ដាមកពីឆ្លងចរន្តប្រព័ន្ធភ្លើងរថយន្តបង្ករជាអគ្គិភ័យតែម្តង ៕







ចែករំលែកព័តមាននេះ