ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សវ័យកណ្តាលភាគច្រើនជួបវិបត្តិហិរញ្ញវត្ថុពេលរៀបចូលនិវត្តន៍ មិនមែនមកពីចំណូលទាបទេ ប៉ុន្តែគឺមកពីការចំណាយលើរឿងតូចតាចដែលគិតថាសំខាន់ តែការពិតជាការខ្ជះខ្ជាយដោយមិនដឹងខ្លួន។ ដើម្បីរក្សាស្ថិរភាពថវិកាសន្សំសម្រាប់អនាគត អ្នកគួរត្រួតពិនិត្យនិងកាត់បន្ថយការចំណាយទាំង ១០ នេះ៖
ការចំណាយដំបូងគេគឺអាហារបំប៉ន និងឧបករណ៍វៃឆ្លាតថែទាំសុខភាពថ្លៃៗ ដែលមិនទាន់ប្រាកដពីប្រសិទ្ធភាពច្បាស់លាស់ ដោយការរស់នៅស្អាតស្អំនិងហាត់ប្រាណជាជម្រើសល្អជាង។ បន្ទាប់មកគឺការបោះទុនវិនិយោគតាមការអូសទាញដែលសន្យាថានឹងផ្តល់ចំណេញខ្ពស់ក្នុងពេលខ្លី ការទិញធានារ៉ាប់រងច្រើនពេកជាន់គ្នាមិនស្របតាមតម្រូវការពិតប្រាកដ និងការលោភទិញអាហារថោកៗដែលគ្មានគុណភាពបង្កគ្រោះថ្នាក់ដល់សុខភាពទៅថ្ងៃមុខ។ លើសពីនេះ គួរដកចេញនូវការចំណាយលើការទស្សន៍ទាយគ្រូទាយចង់ប្តូររាសី ការទិញដូររបស់ប្រកាសនីយភណ្ឌដេញថ្លៃឡូយឆាយតែមិនសូវបានប្រើប្រាស់ ការបញ្ចូលលុយច្រើនក្នុងកាតសមាជិកដើម្បីទិញបញ្ចុះតម្លៃ និងការចំណាយលើការដើរសង្គមហួសកម្រិតដើម្បីតែមុខមាត់។
ចុងក្រោយ គឺការចំណាយជួយជ្រោមជ្រែងហិរញ្ញវត្ថុកូនចៅហួសពីសមត្ថភាពខ្លួនឯង និងទម្លាប់ទិញអីវ៉ាន់តាមអារម្មណ៍តាមរយៈការទស្សនាការផ្សាយផ្ទាល់។ ការកាត់បន្ថយចំណាយមិនចាំបាច់ទាំងនេះ ចាប់ពីថ្ងៃនេះទៅ នឹងជួយបង្កើតកញ្ចប់ថវិកាបម្រុងដ៏រឹងមាំមួយ ធ្វើឱ្យជីវិតវ័យ ៥០ ឆ្នាំរបស់អ្នកមានភាពម្ចាស់ការ និងគ្មានសម្ពាធលុយកាក់៕
ចែករំលែកព័តមាននេះ