ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​ទើប​កើត​បាន​​១៨​ថ្ងៃ​ មាន​អាកា​រៈ​ចេញ​ឈាម​តាម​ច្រមុះ រួច​ក៏​ស្លាប់​ភ្លាម​ៗ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ទារក​ម្នាក់ ​ដែល​ទើប​​កើត​បាន​រយៈពេល​១៨​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​ស្ត្រី​ជា​ម្ដាយ​ឲ្យ​បៅ​ទឹកដោះគោ​ អត់​បៅ​នោះ​ទេ​បាន​ងាក​ចេញ លុះ​មួយសន្ទុះ​ក្រោយមក​ ក៏​ស្រាប់តែ​មាន​អាកា​រៈ​ចេញ​ឈាម​តាម​រន្ធ​ច្រមុះ និង​ស្រែកយំ​ខ្លាំង បន្ទាប់​មក​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​តែ​ម្ដង…

រាជធានី​ភ្នំពេញ ​៖ ទារក​ម្នាក់ ​ដែល​ទើប​​កើត​បាន​រយៈពេល​១៨​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​ស្ត្រី​ជា​ម្ដាយ​ឲ្យ​បៅ​ទឹកដោះគោ​ អត់​បៅ​នោះ​ទេ​បាន​ងាក​ចេញ លុះ​មួយសន្ទុះ​ក្រោយមក​ ក៏​ស្រាប់តែ​មាន​អាកា​រៈ​ចេញ​ឈាម​តាម​រន្ធ​ច្រមុះ និង​ស្រែកយំ​ខ្លាំង បន្ទាប់​មក​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើងកាលពី​វេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៨​ជាន់​ទី​២ ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ទារក​ខាងលើ​ឈ្មោះ​ មឿ​ន ម៉េ​ង​លី អាយុ​១៨​ថ្ងៃ មាន​ឪពុក​ឈ្មោះ ម៉ៃ សង្វាត អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​អ្នក​សារព័ត៌មាន និង​ម្ដាយ​ឈ្មោះ ស្រី​ សា​រះ អាយុ​៣៨​ឆ្នាំ សព្វ​ថ្ងៃនេះ​គ្រួសារ​ខាងលើ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​ បាន​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ទារក​នោះ​មាន​អាកា​រៈ​ក្ដៅខ្លួន ហើយ​ម្ដាយ​បាន​ទិញ​ថ្នាំ​ច្រក ​និង​បាន​ត្រជាក់​ធូរស្បើយ​វិញ​ហើយ រហូត​ដល់​វេលា​ម៉ោង​៤​ជិត​ភ្លឺ ថ្ងៃ​កើតហេតុ ទារក​ខាងលើ​បាន​ភ្ញាក់ពីដេក​ និង​បាន​យំ ហើយ​ឪពុក​ម្ដាយ​ក៏​បាន​លួង​ឲ្យ​ដេក រួច​ក៏​ដេក​លក់​ទៅ​វិញ។ រហូត​ដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ដដែល​ ទើប​ភ្ញាក់​ម្ដងទៀត ខណៈនោះ​បុរស​ជា​ឪពុក​បាន​ចេញ​ទៅ​ធ្វើការ ដោយ​ទុក​ឲ្យ​ស្ត្រី​ជា​ម្ដាយ​នៅ​មើល​កូន​ក្នុង​បន្ទប់​ជួល​នោះ ហើយ​ម្ដាយ​បាន​ឆុង​ទឹកដោះគោ​ ឲ្យ​កូន​បៅ។ ខណៈនោះ​កូន​អត់​បៅ​ទេ និង​បាន​ងាក​មុខ​ចេញ លុះ​មួយសន្ទុះ​ក្រោយមក​ ក៏​ស្រាប់តែ​កូនប្រុស​ខាងលើ​មាន​អាកា​រៈ​ចេញ​ឈាម​តាម​រន្ធ​ច្រមុះ និង​ស្រែកយំ​ខ្លាំង​ៗ ហើយ​បន្តិច​ក្រោយមក​ទៀត ក៏​បាន​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ខ​ល​ប្រាប់​បុរស​ជា​ប្ដី​ថា កូន​ស្លាប់​ហើយ ទើប​ប្ដី​ដែល​កំពុងធ្វើការ​បាន​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាន់​បន្ទប់​ជួល​វិញ​ ដើម្បី​មើល​កូនប្រុស។ លុះដល់​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ដដែល ប្ដី​ប្រពន្ធ​ខាងលើ​បាន​ទៅ​ប្រាប់​រឿង​កូន​របស់​ខ្លួន​ស្លាប់ ដល់​លោកតា​អាចារ្យវត្ត​គោក​បញ្ជាន់ ​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ដែរ ។
គ្រាន់តែ​បានដឹង​រឿង​នេះ​ភ្លាម លោកតា​អាចារ្យ​ ក៏​បាន​រាយការណ៍​ប្រាប់​ដល់​អាជ្ញាធរ និង​នគរបាល​បានដឹង ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ ។

សមត្ថកិច្ច​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បន្ទាប់​មក​នគរបាល​ខាងលើ​បាន​រាយការណ៍​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស ​និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ។ ដោយឡែក​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល ក្រោយ​ពី​ការ​ពិនិត្យ​កោសល្យវិច័យ​រួច នគរបាល​ការិយាល័យ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា ទារក​នោះ​នោះ​ស្លាប់​ដោយសារ​ជំងឺ​រលាក​ទងសួត​ធ្ងន់ធ្ងរ។ ​បន្ទាប់​មក​នៅ​វេលា​ល្ងាច​ថ្ងៃខែឆ្នាំ​ដដែល​នោះ បុរស​ជា​ឪពុក​ បាន​ជិះ​ម៉ូតូ ​១​គ្រឿង ​ជាមួយ​សាច់ញាតិ​ បី​សព​កូនប្រុស​ចេញពីផ្ទះ យក​ទៅ​បូជា​នៅ​ឈាបនដ្ឋាន​វត្ត​អរុណ​វ​តី ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អណ្ដូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ