ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីប្រេងម៉ាស៊ូតដែលថោកជាងសាំង បែរជាឡើងថ្លៃច្រើនជាងគេបំផុត?

53 វិនាទី មុន

នៅ​ក្នុង​ចំណោម​ប្រេងឥន្ធនៈ ៣​ប្រភេទ​ដែល​កំពុង​តែ​ប្រើប្រាស់​នៅ​កម្ពុជា ប្រេងម៉ាស៊ូត​កន្លង​មក​ថោក​ជាងគេ ប៉ុន្តែ​ចាប់ពី​ផ្ទុះ​សង្គ្រាម​នៅ​អ៊ឺ​រ៉​ង់​មក វា​មាន​តម្លៃ​ថ្លៃ​ជាងគេ​បង្អស់ រហូត​ដល់​ពេល​នេះ នៅ​កម្ពុជា​យើង​មួយ​លី​ត្រ ដល់​ទៅ​៧.៥០០​រៀល ។ ប្រេងម៉ាស៊ូត​នៅ​ពេល​នេះ…

នៅ​ក្នុង​ចំណោម​ប្រេងឥន្ធនៈ ៣​ប្រភេទ​ដែល​កំពុង​តែ​ប្រើប្រាស់​នៅ​កម្ពុជា ប្រេងម៉ាស៊ូត​កន្លង​មក​ថោក​ជាងគេ ប៉ុន្តែ​ចាប់ពី​ផ្ទុះ​សង្គ្រាម​នៅ​អ៊ឺ​រ៉​ង់​មក វា​មាន​តម្លៃ​ថ្លៃ​ជាងគេ​បង្អស់ រហូត​ដល់​ពេល​នេះ នៅ​កម្ពុជា​យើង​មួយ​លី​ត្រ ដល់​ទៅ​៧.៥០០​រៀល ។

ប្រេងម៉ាស៊ូត​នៅ​ពេល​នេះ នៅ​លើ​បញ្ជី​កំពូល នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​នានា ខណៈ​ដែល​ប្រេងសាំង​ស៊ុប​ពែរ មាន​តម្លៃ​ត្រឹមតែ​៦.៥៥០​រៀល ហើយ​ប្រេងសាំង​ធម្មតា គឺ​ត្រឹម ៥.៤៥០​រៀល ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រៅពី​ពលរដ្ឋ​កម្ពុជា ដែល​ឆ្ងល់​មហាជន​នៅ​សិង្ហ​បុរី ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​មួយ​របស់​កម្ពុជា​ក៏​ឆ្ងល់​ដែរ រហូត​ដល់​សារព័ត៌មាន Channel News Asia បាន​ចេញ​អត្ថបទ​មួយ​ពន្យល់ ។

តាម​ប្រភព​នេះ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​សំខាន់​ៗ ដែល​ធ្វើ​ឲ្យ​ប្រេងម៉ាស៊ូត​ឡើងថ្លៃ​លើស​ប្រេងឥន្ធនៈ​ដទៃ ដោយសារ​ការ​ផ្គត់​ផ្គង​រង​ផល​ប៉ះពាល់​ខ្លាំង ។

ជា​ទូទៅ​គេ​ដឹង​ថា ប្រេងម៉ាស៊ូត​ផលិត​ពី​ប្រេង​ឆៅ ប្រភេទ​ធ្ងន់​ដែល​ពឹងផ្អែក​ខ្លាំង​លើ​តំបន់​មជ្ឈិមបូព៌ា ដែល​កំពុង​តែ​មាន​ជម្លោះ ស្រប​ពេល​ដែល​រោងចក្រ​ចម្រាញ់ អាច​មាន​សមត្ថភាព បំប្លែង​វា​មិន​បាន​ទាន់​តម្រូវការ ។

ម្យ៉ាងវិញទៀត ប្រេងម៉ាស៊ូត​នៅ​ពេល​នេះ មាន​តម្រូវការ​ខ្ពស់​ពីព្រោះ​វា​រថយន្ត​ដឹក​ជញ្ជូន​ធំ​ៗ ក៏​ដូច​ជា គ្រឿងយន្ត​កសិកម្ម​ច្រើន​ប្រើ​ម៉ា​ស៊ូ​ត​ទាំងអស់ ខណៈ​ដែល​ប្រេងសាំង​ត្បិត​មាន​តម្រូវការ​ច្រើន​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​គេ​អាច​មាន​ជម្រើស​ផ្សេង​ៗ​ដូច​ជា ប្រើ​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ ហើយ​បរិមាណ​ស្តុក​ក៏​មាន​ច្រើន​ដែរ ដូច្នេះ​ហើយ ទើប​វា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ ។

តាម​ប្រភព​ខាងលើ បាន​ឲ្យ​ដឹង​ថា ប្រេងម៉ាស៊ូត វា​ថ្លៃ​នៅ​ពេល​នេះ ដោយសារ​តែ​បរិមាណ​នៃ​ការ​ផ្គត់ផ្គង់​តិច ហើយ​តម្រូវការ​វិញគឺ​ពិបាក​កាត់​បន្ថយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ