សង្គ្រាមអ៉ីរ៉ង់ ៖ តាមការផ្ដួចផ្ដើមគំនិតរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស ប្រទេស៣៥រួមប្រជុំគ្នាតាមវីដេអូខេនហ្វេរេន ពីបញ្ហាសន្តិសុខនៅច្រកសមុទ្រហ័រមូស ។
ប្រទេសទាំងនោះ មានការព្រួយបារម្ភចំពោះការបិទខ្ទប់ច្រកសមុទ្រហ័រមូស អស់ពេលជាង១ខែមកហើយ ដោយសារការរួមដៃគ្នា របស់អាមេរិកនិងអ៉ីស្រាអែលវាយប្រហារអ៉ីរ៉ង់។ ដើម្បីឆ្លើយតបចំពោះការបិទខ្ទប់ច្រកសមុទ្រនោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រីYVETTE COOPER បានរៀបចំធ្វើនាថ្ងៃទី២ មេសា វីដេអូខេនហ្វេរេនជាមួយប្រទេស៣៥ ដើម្បីលើកឡើងពីកិច្ចការពារសន្តិសុខច្រកសមុទ្រហ័រមូស ។
ដោយប្រកាសពីការធ្វើកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោកកៀរស្តាម័រថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី២ មេសា ថា អង់គ្លេសនាពេលនេះ បានប្រមូលប្រទេស៣៥មកពិភាក្សាគ្នា ពីបំណងបង្កើតរណសិរ្សរួមមួយ សម្រាប់ការពារសន្តិសុខសមុទ្រ ក្នុងតំបន់ឈូង
សមុទ្រពែរ្ស៍។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ យើងនឹងធ្វើការវាយតម្លៃ លើរាល់វិធានការការទូត និងនយោបាយប្រាកដប្រជា ដែលយើងអាចចាត់ ដើម្បីស្ដារឡើងវិញសេរីភាពនៃការធ្វើនាវាចរណ៍ និងការធានាសន្តិសុខបណ្ដានាវា និងកងនាវិកដែលជាប់គាំង ហើយធ្វើឲ្យបណ្ដាទំនិញដែលសំខាន់អាចធ្វើចរាចរណ៍ឡើងវិញបាន ៕
ចែករំលែកព័តមាននេះ