ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃ​ទ្រុស្តសីល ពូកែ​បោ.កប្រាស់ ឆបោ.ក​ត្រូវ​បាន​ចាប់​ផ្សឹ.ក​ប្រគល់​ជូន​សមត្ថកិច្ច​

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ សង្ឃ​វ័យក្មេង​មួយ​អង្គ​ត្រូវ​បាន​ចាប់​ផ្សឹក​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​កំពង់ស្ពឺ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ខណៈ​ដែល​សង្ឃ​ទ្រុស្តសីល​រូប​នោះ​ពូកែ​ខាង​កុហក​ភូតភរ បោកប្រាស់​និង​ឆបោក​ពុទ្ធបរិស័ទ​និង​ព្រះ​ចៅអធិការ​វត្ត​ជា​ច្រើន​កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៦​។ ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ​៖ សង្ឃ​វ័យក្មេង​មួយ​អង្គ​ត្រូវ​បាន​ចាប់​ផ្សឹក​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​កំពង់ស្ពឺ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ខណៈ​ដែល​សង្ឃ​ទ្រុស្តសីល​រូប​នោះ​ពូកែ​ខាង​កុហក​ភូតភរ បោកប្រាស់​និង​ឆបោក​ពុទ្ធបរិស័ទ​និង​ព្រះ​ចៅអធិការ​វត្ត​ជា​ច្រើន​កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៦​។

ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​ការ​សម្របសម្រួល​នីតិវិធី​ពី តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ កំលាំង​នគរបាល​នៃ​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ បាន​ទទួល​ជនសង្ស័យ ជា​អតីត​ស​ង្ឃ​​នាម (​ភ័​ណ្ឌ ផាត់​យុទ្ធ​) អាយុ ២១​ឆ្នាំ​ អះអាង​ថា គង់នៅ​ក្នុង​វត្ត​ចំបក់ ហើយ​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ឬ​ស្សី​ជុក ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ដឹង​ថា ​ដំណើររឿង​ដោយ​មាន​ករណី​ឆបោក​បន្លំ​យក​គ្រឿងអលង្ការ មាន​តម្លៃ​ជា​ច្រើន ទ្រព្យសម្បត្ដិ​ដាក់​ក្នុង​ផ្លូវ​អ​រូ​បិ​ពិធី​បណ្ដេញ​ខ្មោច​ព្រាយ​បិសាច​ដែល​ជា​ការ​ភូត​កុហក​ពី​បុគ្គល​សង្ឃ​ខាងលើ ជាមួយ​និង​ញោម​ម្ដាយ​ព្រះសង្ឃ​មួយ​អង្គ​ទៀត​ដែល​បាន​ជួប​គ្នា​ក្នុង​ពិធី​សាសនា​មួយ​នៅ​ក្នុង​វត្ដ​នៅ​ផ្សារ​​ស្លាប​លែង ស្រុក​ប​សេដ្ឋ នា​ពេល​មួយ​កន្លង​ទៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​បាន​បន្លំ​យក​គ្រឿង អលង្ការ​រត់​ចោល​ពិធី​ទាំង​យប់​អាធា​ត្រ ទាំង​ដែល​ខ្មោច ព្រាយ​បិសាច​មិន​ទាន់​ចេញ​ផង ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ទៀត​ថា​សមត្ថកិច្ច​បាន​ទទួល​បណ្ដឹង​ និងនាំ​មក​ធ្វើការ​សាកសួរ​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ទទួលស្គាល់​កំហុស​ទាំងអស់​និង​ប្រាប់​ថា​ពិត​បាន​យក​គ្រឿងអលង្ការ​ទៅ​លក់​នៅ​តូប​មួយ​កន្លែង​នៅ​ជិត​ម្ដុំ​ផ្សារ​ ៧​មក​រា ។

តាម​លទ្ធផល​ជាក់ស្ដែង​បុគ្គល​ឈ្មោះ ភ័​ណ្ឌ ផាត់​យុទ្ធ នេះ​កាល​នៅ​ជា​ព្រះសង្ឃ បាន​រៀនសូត្រ​ធម៌​វិន័យ​ជ្រៅជ្រះ​និង​បាន​បន្លំ​ខ្លួន​ទៅ​នៅ​វត្ដ​ល្បី​ៗ ដែល​មាន​ព្រះសង្ឃ​ចេញចូល​ច្រើន​រួច​ទាក់ទង​ទំនាក់ទំនង​មក​លេង​វត្ដ​និង​អួត​បញ្ចុះបញ្ចូល​ថា​ខ្លួន​មាន​បារមី​កាន់​ពូកែ​និង​មានកូន​សិស្ស​គុណ​សុទ្ធតែ​ឯកឧត្ដម លោក​ជំទាវ ឧកញ៉ា​ដែល​ចូល​ចិត្ដ​និង​ជឿជាក់​ជួយ​ឧបត្ថម្ភ​នូវ​បច្ច័យ​ដើម្បី​កសាង​ទី​សក្ការៈ​សាលា​បាលី ។ ល​។ បើ​វត្ដ​ត្រូវការ​ចាំ​ខ្លួន​ជួយ​ឱ្យ​កូនសិស្ស​គណ​ផ្ដល់​បច្ច័យ​ឱ្យមក​កសាង តែ​មុន​ឱ្យ​ រក​លេសភរ​នោះ សុំ​​ខ្ចី​លុយ​ដើម្បី​យក​ធ្វើ​នេះ​ធ្វើ​នោះ រហូត​បោកប្រាស់​ព្រះ​ចៅអធិការ​វត្ដ​មួយ​ចំនួន​បាន​ប្រាក់​ជា​ច្រើន​រួច​រត់គេច​មិន​ត្រឡប់​ទៅ​វិញ​ជា​ច្រើន​វត្ដ ការ​ឆបោក​មក​ពី​ការ​លង់​ជឿ​ចង់បាន​ផលប្រយោជន៍​ពី​ឈ្មោះ ភ័​ណ្ឌ ផាត់​យុទ្ធ​ថា ជួយ​កសាង​ឱ្យ​វត្ដ ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំពោះ​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​និង​ឧក្រឹដ្ឋ​កម្ម​ឆ្លង​ដែន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ