ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ូឡូញព្រមានចំៗ! បើគ្មានណាតូ អាម៉េរិកនឹងបាត់បង់អំណាច ខណៈលោក ត្រាំ គំរាមដកខ្លួនចេញពីសម្ព័ន្ធភាពយោធាមួយនេះ

3 ម៉ោង មុន

ប្រទេសប៉ូឡូញ៖ កម្តៅនយោបាយរវាងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអឺរ៉ុបបានឈានដល់ចំណុចតានតឹងថ្មីមួយ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានថ្លែងកាលពីថ្ងៃពុធថា ទោះបីជាអង្គការ…

ប្រទេសប៉ូឡូញ៖ កម្តៅនយោបាយរវាងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអឺរ៉ុបបានឈានដល់ចំណុចតានតឹងថ្មីមួយ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានថ្លែងកាលពីថ្ងៃពុធថា ទោះបីជាអង្គការ NATO មិនអាចខ្វះអាម៉េរិកបាន ប៉ុន្តែអំណាចរបស់អាម៉េរិកក៏មិនអាចរឹងមាំបានដែរប្រសិនបើគ្មាន NATO នោះ។ នេះបើយោងតាមសារព័ត៌មាន Xinhua ​ចុះផ្សាយនៅថ្ងៃទី១ ខែមេសានេះ។

ការលើកឡើងនេះគឺជាប្រតិកម្មតបទៅនឹងសម្ដីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានប្រាប់សារព័ត៌មាន The Telegraph ថា លោកកំពុងពិចារណាយ៉ាងហ្មត់ចត់ក្នុងការដកសហរដ្ឋអាម៉េរិកចេញពីអង្គការ NATO ដោយលោកបានហៅសម្ព័ន្ធភាពនេះថាជា “ខ្លាក្រដាស”។

ទន្ទឹមនឹងការការពារសាមគ្គីភាពក្នុងប្លុក NATO លោក Kosiniak-Kamysz ក៏បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា ប៉ូឡូញនឹងមិនបញ្ជូនប្រព័ន្ធការពារអាកាស​របស់ខ្លួនទៅកាន់មជ្ឈិមបូព៌ាតាមការចង់បានរបស់អាម៉េរិកឡើយ។ លោកបានសង្កត់ធ្ងន់ថា អាវុធយុទ្ធសាស្ត្រទាំងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការការពារដែនអាកាសរបស់ប៉ូឡូញ និងខ្សែត្រៀមជួរមុខផ្នែកខាងកើតនៃអង្គការ NATO ដូច្នេះវាមិនអាចចល័តចេញពីប្រទេសបានទេ។ លោកក៏បានជំរុញឱ្យអឺរ៉ុបពង្រឹងសមត្ថភាពការពារជាតិដោយខ្លួនឯងឱ្យបានឆាប់រហ័ស តាមរយៈកម្មវិធី SAFE របស់សហភាពអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើអាម៉េរិក។

ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសង្រ្គាម មេដឹកនាំប៉ូឡូញរូបនេះបានអំពាវនាវឱ្យបណ្ដាប្រទេសអឺរ៉ុប រក្សាភាពនឹងនរចំពោះមុខ “សម្ពាធផ្លូវអារម្មណ៍” ដែលកើតចេញពីការថ្លែងការណ៍ដ៏រន្ធត់របស់លោក ត្រាំ។ លោកជឿជាក់ថា ការបន្តកសាងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក និងការបង្កើនសន្តិសុខផ្ទៃក្នុងអឺរ៉ុប គឺជាមធ្យោបាយតែមួយគត់ដើម្បីធានាសុវត្ថិភាពចំពេលដែលមានភាពមិនច្បាស់លាស់ពីសំណាក់មហាអំណាចអាម៉េរិកនាពេលបច្ចុប្បន្ន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ