ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាម៉េរិកបញ្ជូនយន្តហោះចម្បាំងទ្វេដង ដើម្បីត្រៀមវាយលុកយកច្រកសមុទ្រហូម៉ូស និងកោះប្រេង ​

4 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ ខណៈដែលសង្រ្គាមមជ្ឈិមបូព៌ាកំពុងឈានចូលដល់ដំណាក់កាលសម្រេចវាសនា សហរដ្ឋអាម៉េរិកបានសម្រេចចិត្តបង្កើនកម្លាំងវាយប្រហារតាមអាកាសទ្វេដង ដោយបញ្ជូនយន្តហោះចម្បាំង​ចំនួន ១៨ គ្រឿងបន្ថែមទៀត ទៅចូលរួមជាមួយយន្តហោះដែលមានស្រាប់ប្រហែល ១២ គ្រឿង ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ស្រាប់។…

ទីក្រុងវ៉ាស៊ីនតោន៖ ខណៈដែលសង្រ្គាមមជ្ឈិមបូព៌ាកំពុងឈានចូលដល់ដំណាក់កាលសម្រេចវាសនា សហរដ្ឋអាម៉េរិកបានសម្រេចចិត្តបង្កើនកម្លាំងវាយប្រហារតាមអាកាសទ្វេដង ដោយបញ្ជូនយន្តហោះចម្បាំង​ចំនួន ១៨ គ្រឿងបន្ថែមទៀត ទៅចូលរួមជាមួយយន្តហោះដែលមានស្រាប់ប្រហែល ១២ គ្រឿង ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ស្រាប់។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងៗទៀត ចុះផ្សាយនៅថ្ងៃទី២ ខែមេសានេះ។

បើតាមរបាយការណ៍ពីសារព័ត៌មាន The New York Times កាលពីថ្ងៃពុធ យន្តហោះប្រភេទ A-10 ដែលល្បីល្បាញខាងសមត្ថភាពហោះហើរក្នុងកម្ពស់ទាប និងល្បឿនយឺត ដើម្បីក្រឡឹងតាមប្រមាញ់គោលដៅលើដី និងលើផ្ទៃសមុទ្រ ត្រូវបានគេរំពឹងថានឹងត្រូវប្រើប្រាស់ក្នុងបេសកកម្មដ៏សំខាន់បំផុត គឺការគាំទ្រកងទ័ពជើងគោកក្នុងការវាយលុកយកច្រកសមុទ្រ ​ហូម៉ូសដែលជាផ្លូវទឹកយុទ្ធសាស្ត្រអ៊ីរ៉ង់បានបិទទាំងស្រុង និងការដណ្ដើមកាន់កាប់កោះ​ ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏ធំបំផុត និងជាសរសៃឈាមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។

ការដាក់ពង្រាយកម្លាំងវាយប្រហារយ៉ាងសន្ធាប់នាពេលនេះ កើតឡើងស្របពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហើបកាលពីថ្ងៃអង្គារថា លោករំពឹងថាសង្រ្គាមជាមួយអ៊ីរ៉ង់នឹងត្រូវបញ្ចប់ក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍ទៀតប៉ុណ្ណោះ។ ការប្រើប្រាស់យន្តហោះ A-10 ដែលជាស្ដេចសមរភូមិលើដីនេះ បង្ហាញយ៉ាងច្បាស់ថាអាម៉េរិកកំពុងរៀបចំផែនការវាយលុកទ្រង់ទ្រាយធំ ដើម្បីបញ្ចប់ជម្លោះនេះឱ្យបានឆាប់តាមការគ្រោងទុករបស់លោក ត្រាំ ខណៈដែលមន្ទីរបញ្ចកោណកំពុងបង្កើនជម្រើសយោធាឱ្យកាន់តែច្រើនសម្រាប់ការសម្រេចចិត្តចុងក្រោយរបស់ប្រធានាធិបតី។ វត្តមានរបស់យន្តហោះចម្បាំងប្រភេទនេះ នឹងក្លាយជាសម្ពាធដ៏ធំធេងលើកម្លាំងការពារជាតិរបស់អ៊ីរ៉ង់ ជាពិសេសនៅតាមតំបន់ឆ្នេរ និងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗដែលជាគោលដៅចម្បងនៃប្រតិបត្តិការនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ