ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈប់ទ្រាំឈឺក្រពះ! យល់ដឹងពីមូលហេតុ សញ្ញាព្រមាន និងវិធីថែទាំខ្លួនឱ្យជាសះស្បើយ​

4 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺក្រពះ ឬដំបៅក្រពះ ជាបញ្ហាសុខភាពដែលជួបញឹកញាប់បំផុតក្នុងសង្គមសម័យថ្មីដោយសារការរស់នៅប្រញាប់ប្រញាល់ និងការហូបចុកមិនទៀងទាត់ ដែលកើតឡើងនៅពេលមានការបញ្ចេញអាស៊ីតក្នុងក្រពះច្រើនជ្រុល ឬស្រទាប់ការពារក្រពះចុះខ្សោយរហូតបង្កឱ្យមានដំបៅនៅភ្នាសក្រពះ ឬពោះវៀនតូចផ្នែកខាងលើ។ មូលហេតុចម្បងនៃជំងឺនេះអាចមកពីការឆ្លងមេរោគបាក់តេរី​តាមរយៈការហូបចុកមិនស្អាត…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺក្រពះ ឬដំបៅក្រពះ ជាបញ្ហាសុខភាពដែលជួបញឹកញាប់បំផុតក្នុងសង្គមសម័យថ្មីដោយសារការរស់នៅប្រញាប់ប្រញាល់ និងការហូបចុកមិនទៀងទាត់ ដែលកើតឡើងនៅពេលមានការបញ្ចេញអាស៊ីតក្នុងក្រពះច្រើនជ្រុល ឬស្រទាប់ការពារក្រពះចុះខ្សោយរហូតបង្កឱ្យមានដំបៅនៅភ្នាសក្រពះ ឬពោះវៀនតូចផ្នែកខាងលើ។

មូលហេតុចម្បងនៃជំងឺនេះអាចមកពីការឆ្លងមេរោគបាក់តេរី​តាមរយៈការហូបចុកមិនស្អាត ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំសន្លាក់មួយចំនួនដែលធ្វើឱ្យរលាកក្រពះ រួមទាំងទម្លាប់រស់នៅមិនល្អដូចជាការបង្អត់អាហារ ញ៉ាំអាហារហឹរខ្លាំង ជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង ជក់បារី និងកត្តាផ្លូវចិត្តដែលបង្កឱ្យមានភាពតានតឹងខ្លាំង។

សញ្ញាព្រមានដែលបញ្ជាក់ថាអ្នកកំពុងមានបញ្ហាក្រពះរួមមានការឈឺចុក ឬក្រហាយនៅតំបន់ចុងដង្ហើមដែលជួនកាលឈឺខ្លាំងនៅពេលឃ្លាន ឬពេលញ៉ាំឆ្អែតថ្មីៗអមដោយអាការៈហើមពោះនិងភើ។ អ្នកជំងឺខ្លះអាចមានអាការៈឈឺពោះខ្លាំងនៅពេលយប់ឬទៀបភ្លឺរហូតធ្វើឱ្យភ្ញាក់ពីគេង មានអារម្មណ៍ចង់ក្អួតឬចង្អោរញឹកញាប់ ហើយក្នុងករណីធ្ងន់ធ្ងរខ្លាំងអាចឈានដល់ការក្អួតមានឈាម ឬបត់ជើងធំមានពណ៌ខ្មៅដែលជាសញ្ញានៃការធ្លាយក្រពះ ឬហូរឈាមក្នុងក្រពះយ៉ាងគ្រោះថ្នាក់។

ដើម្បីថែទាំខ្លួនឱ្យឆាប់ជាសះស្បើយ អ្នកត្រូវហូបចុកឱ្យបានទៀងពេលជានិច្ចដោយមិនត្រូវបង្អត់អាហារ និងជ្រើសរើសញ៉ាំអាហារទន់ៗដែលងាយរំលាយព្រមទាំងទំពាឱ្យបានម៉ដ្ឋល្អមុននឹងលេប។ ការចៀសវាងអាហាររំញោចដូចជាអាហារហឹរខ្លាំង ទឹកក្រូចហ្គាស គ្រឿងស្រវឹង កាហ្វេ និងបារី គឺជាកត្តាចាំបាច់បំផុត រួមជាមួយការគ្រប់គ្រងអារម្មណ៍កាត់បន្ថយស្ត្រេសតាមរយៈការស្ដាប់តន្ត្រី ឬធ្វើសមាធិ និងសម្រាកឱ្យបានគ្រប់គ្រាន់។ ប្រសិនបើគ្រូពេទ្យផ្ដល់ថ្នាំលាងអាស៊ីត ឬថ្នាំសម្លាប់មេរោគ អ្នកត្រូវញ៉ាំឱ្យបានទៀងទាត់ និងឱ្យអស់តាមវេជ្ជបញ្ជាដែលជាទូទៅមានរយៈពេលចន្លោះពី ៤ ទៅ ៨ សប្តាហ៍ ទើបអាចធានាបាននូវការព្យាបាលប្រកបដោយប្រសិទ្ធភាព និងមិនត្រឡប់មកឈឺវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ