ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​លាយ​បេតុង​ បើក​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆេះ​សន្ធោសន្ធៅ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ រថយន្ត​លាយ​បេតុង​១​គ្រឿង ខណៈ​ពេល​កំពុង​បើកបរ​សុខ​ៗ ស្រាប់តែ​ឆ្លង​ចរន្ត​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជួយ​ពន្លត់ ។ ប៉ុន្តែ​ពន្លត់​អត់​ឈ្នះ​ឡើយ រហូត​ដល់​សមត្ថកិច្ច ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​អស់​២​រថយន្ត…

រាជធានី​ភ្នំពេញ ​៖ រថយន្ត​លាយ​បេតុង​១​គ្រឿង ខណៈ​ពេល​កំពុង​បើកបរ​សុខ​ៗ ស្រាប់តែ​ឆ្លង​ចរន្ត​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជួយ​ពន្លត់ ។ ប៉ុន្តែ​ពន្លត់​អត់​ឈ្នះ​ឡើយ រហូត​ដល់​សមត្ថកិច្ច ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​អស់​២​រថយន្ត ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ប៉ុន្តែ​រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​ទាំងស្រុង​បាត់​ទៅ​ហើយ​ដែរ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ នៅ​លើ​មហាវិថី​ស៊ី ជី​ន​ពីង ស្ថិត​នៅ​ក្នុងភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

រថយន្ត​ខាងលើ​នោះ ​មិន​ត្រូវ​បាន​គេ​ស្គាល់​ម៉ាក​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ ជា​រថយន្ត​លាយ​បេតុង របស់​ក្រុមហ៊ុន​មួយ ​ស្ថិត​នៅ​ម្ដុំ​ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ និង​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ​ផា​ន សុខ​ហេង អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ខាងលើ​រថយន្ត ​១​គ្រឿង​នោះ ​បាន​ដឹក​បេតុង​ចេញពី​ក្រុមហ៊ុន​ យក​ទៅ​ចាក់​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​នៅ​ម្ដុំ​ផ្សារ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ខណៈ​ពេល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​សុខ​ៗ ក៏​ស្រាប់តែ​ឆ្លង​ចរន្ត​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​នៅ​ក្រោម​កាប៊ី​ន​រថយន្ត ពេល​នោះ​បុរស ​ដែល​ជា​អ្នកបើកបរ​មិន​បានដឹង​នោះ​ទេ ហើយ​ត្រូវ​បាន​អ្នកដំណើរ​តាម​ផ្លូវ​ឃើញ ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ស្រែក​ប្រាប់​ទើប​ដឹង ។

សាក្សី​ដដែល ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​បុរស​អ្នកបើកបរ​រូប​នោះ ក៏​បាន​ឈប់​រថយន្ត​ រួច​ចុះរ​ត់ទៅ​ដងទឹក​ពាង​ផ្ទះ​អ្នក​ភូមិ​ ទៅ​ជះ​ពន្លត់ ចំណែកឯ​អ្នក​ភូមិ​ក៏​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ពន្លត់​ដែរ ប៉ុន្តែ​ពន្លត់​អត់​ឈ្នះ​ឡើយ ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ ។ ពេល​នោះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ចេញ​អន្តរាគមន៍​ ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​អស់​ទឹក ​២​រថយន្ត​ ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ប៉ុន្តែ​រថយន្ត​នោះ​ ក៏ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ