ឆេះតូបលក់ការ៉េមមួយកន្លែងនៅកោះនរា ទាំងព្រឹក ខណៈម្ចាស់មិនទាន់ទាំងមកបើកលក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីឆេះតូបលក់ការ៉េមមួយកន្លែង សង្ស័យឆ្លងចរន្តអគ្គិសនី ខណៈម្ចាស់តូបមិនទាន់បានបើកលក់ផង ស្រាប់តែអណ្ដាតភ្លើងឆេះសន្ធោសន្ធៅប្រជាពលរដ្ឋដើរហាត់ប្រាណឃើញរាយការណ៍ទៅលេខទូរស័ព្ទ៦៦៦របស់រថយន្តបង្ការពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះអន្តរាគមន៍បាញ់ពន្លត់បង្កការភ្ញាក់ភ្ញាក់ផ្អើល កាលវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី០២ ខែ មេសា ឆ្នាំ ២០២៦នៅចំណុចបរិវេណទីក្រុងនរា ស្ថិតនៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋហាត់ប្រាណបានអោយដឹងមុនកើតហេតុកំពុងតែនាំគ្នាដើរហាត់ប្រាណតាមដងទន្លេមេគង្គស្រាប់តែឃើញអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅនៅតូបលក់ការ៉េមដែលម្ចាស់បុគ្កលិកមិនទាន់បើកលក់ផងអណ្ដាតបន្តឆេះយ៉ាងខ្លាំងហើយក៏ប្រញ្ញាប់រាយការណ៍ទៅសន្តិសុខកោះនរាដ៊ើម្បីសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យនឹងបានចុចលេខទូរស័ព្ទ៦៦៦ដែលលេខរបស់រថយន្តបង្ការពន្លត់អគ្គីភ័យរបស់ស្នងការក្រុងភ្នំពេញ ភ្លាមៗក៏ឃើញសន្តិសុខកោះនរាបានមកដល់នឹងបន្តិចក្រោយក៏មានរថយន្តពន្លត់អគ្គីភ័យបានមកដល់ជាបន្តបន្ទាប់បាញ់ពន្លត់ ។
សមត្ថកិច្ចការិយាល័យបង្ការពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញបានបញ្ចាក់ថា ក្រោយពីទទួលបានព័ត៍មានភ្លាមៗបានដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុចំនួន២គ្រឿងបានបាញ់ពន្លត់ទៅវិញ កាខូចខាតតូបការ៉េមនៅក្នុងកោះនរាអស់ទាំងសុងការខូចខាតសម្ភារ:នៅក្នុងតូបដោយម្ចាស់តូបមិនទាន់មកដល់កន្លែងកើតហេតុមិនទាន់ដឹងថាសម្ភារ:មានតំលៃអីខ្លះទេមិនមានអ្នករបួសឬស្លាប់នៅក្នុងហេតុការណ៍ខាងលើនេះទេ ៕











ចែករំលែកព័តមាននេះ