ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចក្រុងប៉ោយប៉ែត​ឃាត់ខ្លួនក្មេងទំនើងសរុបចំនួន​៩​នាក់ហើយ ពាក់ព័ន្ធករណីដេញកា.ប់ និងគ.ប់គ្រាប់បែក បណ្តាលឱ្យរបួសអ្នកជួយសង្គ្រោះ​

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ការឃាត់ខ្លួន​បានចំនួន​៩​នាក់ទៀត​ហើយ ​ក្មេង​ទំនើង​ដេញ​កាប់​ និង​បោក​គ្រាប់ បែក​បណ្តាល​របួស​ម្នាក់​កម្លាំង​ ខណៈកំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​បន្ត​ទៀត គិតត្រឹមរសៀល​​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៦ ស្ថិត​​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ត្រី សួន ស៊ី​ម៉ា​ប់ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​កាលពី​វេលា​ម៉ោង​១២​យប់​​ចូល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៦​ ស្ថិតនៅ​ចំណុច​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត មាន​ករណី​ក្មេង​ទំនើង​១​ក្រុម​ជិៈ​ម៉ូតូ​៧​គ្រឿង​ មាន​គ្នា​ជាង​១០​នាក់ ​មានកាំបិត​ដំបូង​ស្ទើ​គ្រប់​ដៃ ​បានជិះ​ម៉ូតូ​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​១​គ្រឿងកំពុងជិះ​តាម​ផ្លូវ​ក៏ផ្តួល​​ម៉ូតូ​ចោល​អោយ​គេ​ជួយ​។

លោក​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ជន​រង​គ្រោះ​​ផ្តួល​ម៉ូតូ​​ស្រែក​អោយ​គេ​ជួយ​ ពេល​នោះ​ក្មេង​ទំនើង​​បាន​កាប់​បំផ្លាញ​ម៉ូតូ​ជន​រង​គ្រោះ​ខូចខាត ​ហើយ​ក្រុម​សង្គ្រោះ​បឋម​ ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ក្បែរ​បាន​រត់​មក​ជួយ ក៏​​ត្រូវ​បាន​ក្រុម​ក្មេង​ទំនើងជិះ​​ម៉ូតូ​គេច​ហើយ​ត្រឡប់​មក​វិញ​គប់​គ្រាប់បែក ​បណ្តាលឱ្យ​​ផ្ទុះ​របួស​ក្រុម​សង្គ្រោះ​​ម្នាក់ និង​កម្លាំង​សមត្ថ​កិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ​។

លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ទៀតថា​​ភ្លាម​ៗ ​ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​​ត ​បាន​ដឹកនាំ​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ​ចុះ​ស្រាវជ្រាវ ​និង​ឃាត់ខ្លួន​ក្មេង​ទំនើងបាន​​ជា​បន្តបន្ទាប់​​​សរុប​ចំនួន​៩​នាក់​ ដើម្បី​អនុវត្ត​នីតិវិធី​ពេល​នេះ ​កម្លាំង​ជំនាញ​បាន​ទទួល​បណ្តឹង​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ និង​ជន​រង​គ្រោះ​ដែល​រង​របួស​ដោយ​គ្រាប់បែក​ និង​ស្រាវជ្រាវ​បន្ត​ចាប់ខ្លួន​ក្មេង​ទំនើង​ឱ្យ​​អស់ ​ដែលបាន​​បង្ក​អសន្តិសុខ​និង​សណ្តាប់ធ្នាប់​នៅក្នុងក្រុង​ប៉ោយ​ប៉ែ​ត ​៕