ទីក្រុងហូជីមីញ ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាលជាមួយលោក ឡេ ស៊ុនថេ មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដើម្បីបន្តពង្រឹងចំណងមិត្តភាព ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ ។
ក្នុងជំនួប ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការកន្លងមក និងបញ្ជាក់ពីឆន្ទៈរួមក្នុងការបន្តពូនជ្រំចំណងមិត្តភាពជាប្រពៃណី ពង្រឹងការជឿទុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមទិសដៅរបស់ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងកងទ័ព នៃប្រទេសទាំងពីរ ក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង» ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនកម្ពុជា-វៀតណាម ៕




ចែករំលែកព័តមាននេះ