ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទុ​ស្សេ​ចរន្តអគ្គិសនី ក្លាយជា​អណ្តាតភ្លើង​ ឆេះ​ផ្ទះ​លោក​មេ​ភូមិ​រលួស​​អស់​១​ខ្នងនៅ​ក្នុងស្រុក​ភ្នំ​ស្រួច

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ផ្ទះ​លោក​មេ​ភូមិ​រលួស​មួយ​ខ្នង ​ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ ដោយ​សារ​តែ​ទុ​ស្សេ​ចរន្តអគ្គិសនី​ ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​អស់​គ្មាន​សល់ បើ​ទោះបីជា​មាន​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​ជួយ​ពន្លត់​ក៏​ដោយ​ ។

ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លោក​មេ​ភូមិ​អស់​មួយ​ខ្នង​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​ និង​២៨​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៦ ស្ថិតនៅ​ក្នុងភូមិ​រលួស ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឲ្យ​ដឹង​ថា ​ផ្ទះ​លោក​មេ​ភូមិ​ដែល​ត្រូវ​អគ្គិ​ភ័យ​ឆាបឆេះ​អស់​មួយ​ខ្នងនេះ ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ដំបូល​ប្រក់​ក្បឿង (​ស៊ី​ប​ប្រូ​) ទំហំ​៦​ម៉ែត្រ គុណ​និង​៩​ម៉ែត្រ ឆេះ​អស់ទាំង​ស្រុង ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ប៉ិច ហ៊ី​ម ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​(​ជា​មេ​ភូមិ​) រស់នៅ​ក្នុងភូមិ​រលួស ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ករណី​ខាងលើ​នេះ បង្ក​ការ​ខូចខាត​មាន​៖

       -​សំបុត្រ​កំណើត​ចំនួន​១៥​សន្លឹក

       -​សៀវភៅ​ស្នាក់​នៅ សៀវភៅ​គ្រួសារ

       -​អត្តសញ្ញាណប័ណ្ណ​១០​សន្លឹក

      -​ឯកសារ​ប្លង់​ដី​ចំនួន​១០​សន្លឹក

      -​លុយ​ដុល្លារ​ចំនួន​១,០០០$

      -​លុយ​ខ្មែរ​ចំនួន​១​លាន​រៀល

      -​ឧបករណ៍​ភ្លេងខ្មែរ​១​ឈុត

      -​ឆៃ​យាំ​១​ឈុត

      -​ប័ណ្ណ​សម្គាល់​យានយន្ដ​ចំនួន​៦​សន្លឹក​(​ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៥ រថយន្ដ​ចំនួន​១ សន្លឹក​)

      -​ធុងបាស​ចំនួន​២​គូ អាំ​ភ្លី​ចំនួន​៣​។ ចំពោះ​ករណី​នេះ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ​ឡើយ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្ត​អគ្គិស​នី​។ កិច្ច​អន្តរាគមន៍​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ចំនួន​២​គ្រឿង ប្រើប្រាស់​អស់​ទឹក​ចំនួន​៤​រថ​យន្ត​ផង​ដែរ ទើប​រលត់​ទាំងស្រុង ៕​​