ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវមួយចំនួននឹងត្រូវ​បញ្ចៀសចរាចរណ៍បណ្តោះអាសន្នសម្រាប់ព្រឹត្តិការណ៍រត់ប្រណាំង «ទិវាមហារី.កសុដ.ន់ស្ត្រី» នៅថ្ងៃទី​២៥ តុលា ខាងមុខនេះ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​អបអរសាទរ «ទិវា​មហារីក​សុដន់​ស្ត្រី» នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៦ វេលា​ម៉ោង ០៥:០០​នាទី​។

ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ អាជ្ញា​ធរមាន សមត្ថកិច្ច​នឹង​ធ្វើការ​បញ្ចៀស​ចរាចរណ៍​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន​ដែល​ធ្វើ​ដំណើរ​តាម តម្រាយ​ផ្លូវ​រត់ប្រណាំង​ចាប់ពី​សួនច្បារ​មុខ​វត្ត​បទុម​វ​តី តាម​មហាវិថី​សម្តេច​សុធារស បត់​ឆ្វេង​តាម​ផ្លូវ​លេខ​២៤០ បត់​ស្តាំ​តាម​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះទៅ​រង្វង់​មូល​វត្ត​ភ្នំ បន្ត​តាម​ផ្លូវ​លេខ​៤៧ ឆ្ពោះទៅ​រង្វង់​មូល​គួ​ច​កាណុង បត់​ស្តាំ​តាម​ផ្លូវជាតិ​លេខ​៥ បត់​ស្តាំ​តា​មតិ​រវិ​ថី​ព្រះ​ស៊ី​សុវត្ថិ ឆ្ពោះទៅ​រង្វង់​មូល​សម្តេចព្រះសង្ឃរាជ ជួន ណាត បន្ត​មក​វិ​ថី​រដ្ឋសភា រួច​បត់​ស្តាំ​តាម​ស្ថានទូត​រុ​ស្ស៊ី បត់​ស្តាំ​មក​មហាវិថី​សម្តេច សុធារស រហូត​ដល់ទី​ផ្តាច់ព្រ័ត្រ នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី​វិញ​។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាមតម្រាយ​ផ្លូវ​រត់ប្រណាំង ខាងលើ​មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ដោយ​អនុគ្រោះ ចាប់ពី​វេលា​ម៉ោង ០៥:០០​នាទី រហូត​ដល់​បញ្ចប់​កម្មវិធី​។ ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​ខាងលើ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​បើក​ឱ្យ​ចរាចរណ៍​ជា​ធម្មតា​វិញ​។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ រដ្ឋបាល​ខណ្ឌចំការមន មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ៕