ប្រទេសតួកគីយ៉េ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ចតួកគីយ៉េ-កម្ពុជា ដែលមានក្រុមហ៊ុនសរុបចំនួន៦៦ ចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ ។

ជាក់ស្តែងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនារសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះថា សម្តេចបានអញ្ជើញចូលរួមក្នុង «វេទិកាធុរកិច្ចតួកគីយ៉េ-កម្ពុជា» ដែលត្រូវបានសហការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់តួកគីយ៉េ និងក្រសួងពាណិជ្ជកម្មតួកគីយ៉េ ។

ជាមួយគ្នានោះដែរ វេទិកានេះ មានការចូលរួមពីតំណាងក្រុមហ៊ុននៃប្រទេសតួកគីយ៉េ និងកម្ពុជា សរុបចំនួន ៦៦ ក្រុមហ៊ុន ។ វេទិកានេះ ជាឱកាសដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងធុរកិច្ច និងស្វែងរកដៃគូសហការថ្មីៗរវាងវិស័យឯកជននៃប្រទេសទាំងពីរ ៕


ចែករំលែកព័តមាននេះ