លោករ៉ាត់ ដារ៉ារ័ត្ន ជួបពិភាក្សាការងារជាមួយអនុពន្ធយោធាសហរដ្ឋអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ បានប្រកាសនាយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះថា ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់…
រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ បានប្រកាសនាយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះថា ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់…
រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ បានប្រកាសនាយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះថា ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអនុពន្ធយោធាសហរដ្ឋអាមេរិក ។

ក្រសួងការពារជាតិ បានបន្តថា ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវរសេនីយ៍ឯក Kyle Saltzman ឣនុពន្ធយោធាសហរដ្ឋឣាមេរិកប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។ កិច្ចជំនួបនេះបានផ្តោតទៅលើការងារពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-អាមេរិក ។







ចែករំលែកព័តមាននេះ