ឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ជាបុរសក្លែងជាស្រី ផ្សព្វផ្សាយព័ត៌មានញុះញង់ឱ្យមានការរើសអើងសមត្ថកិច្ច
8 ម៉ោង មុន
ភ្នំពេញ
រាជធានីភ្នំពេញ ៖ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Kim Ya An ជាបុរសក្លែងជាស្រី ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួន បន្ទាប់ពីគណនីហ្វេសប៊ុកខាងលើ…
រាជធានីភ្នំពេញ ៖ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Kim Ya An ជាបុរសក្លែងជាស្រី ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួន បន្ទាប់ពីគណនីហ្វេសប៊ុកខាងលើ ផ្សព្វផ្សាយព័ត៌មានញុះញង់ឲ្យមានការរើសអើងសមត្ថកិច្ចដោយសារខឹងសមត្ថកិច្ចផាកពិន័យ២លានរៀលបើករថយន្តក្រោមឥទ្ធិពលជាតិអាល់កុលកម្រិត 0,55 Mg/l ។
តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទីរសៀល បានឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ដែលពាក់ព័ន្ធនឹងករណីរួមមាន ៖
ចែករំលែកព័តមាននេះ