ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​រលាប្អៀរ​ នាំ​ថវិកា​របស់​ឯកឧត្តម លោក​ជំទាវ ទៅ​ជួយ​ឧបត្ថម្ភ​ការ​សាងសង់​ផ្ទះ​ជូន​ជនភៀសសឹក១​គ្រួសារ​ក្នុងភូមិ​បាញ់​ឆ្គោ​ល

15 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក សេង វិចិត្រ អភិបាលស្រុក​រលាប្អៀរ អមដំណើរ​ដោយ លោក តាំង ប៊ុ​ន​ទត…

ខេត្តកំពង់ឆ្នាំង ៖ លោក សេង វិចិត្រ អភិបាលស្រុក​រលាប្អៀរ អមដំណើរ​ដោយ លោក តាំង ប៊ុ​ន​ទត និង​ក្រុមការងារ នៅ​ព្រឹក​ថ្ងៃ​ទី ១​ខែមេសា​ឆ្នាំ ២០២៦ បាន​នាំ​យក​ថវិកា របស់​ឯកឧត្តម​លោក​ជំទាវ ទៅ​ឧបត្ថម្ភ ដល់​ការ​រៀបចំ​សាងសង់​ផ្ទះ​មួយ​ខ្នង ជូន​ជនភាសសឹក មួយ​គ្រួសារ​ដែល​កំពុង​រស់នៅ ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ ព្រោះតែ​គ្រួសារ​គាត់​មក​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​គ្មាន​ជម្រក​ស្នាក់​នៅ​សមរម្យ ។

លោក សំ សំណាង មេ​ភូមិ​បាញ់​ឆ្គោ​ល បាន​រៀបរាប់​ថា គ្រួសារ​នេះ​មាន​ប្ដី​ឈ្មោះ ង៉ែត ភក្តី អាយុ ៣៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ឃិ​ន យ័ន្ត អាយុ​៣៦ ឆ្នាំ មានកូន ៦​នាក់ រួម​ទាំង​ក្នុង​ផ្ទៃ​ម្នាក់ បា​នភា​សសឹក មក​ពី ប៉ោយ​ប៉ែ​ត​  ខេត្តបន្ទាយមានជ័យ មក​សុំ​ជ្រកកោន​ជាមួយ​ប្អូន​ក្នុងភូមិ​បាញ់​ឆ្គោ​ល ប៉ុន្តែ​ដោយ​គ្រួសារ​ប្អូន​មាន​ជីវភាព​លំបាក​ហើយ​ពុំ​មានផ្ទះ​សម្បែង​ឲ្យ​ជ្រក លោក​ក៏​សុំ​សំ​យ៉ាប​ផ្ទះ​របស់​ប្រជាពលរដ្ឋ ឱ្យ​គ្រួសារ​ខាងលើ​នោះ​ជ្រក​មួយ​រយៈ ។ ដោយ​មើលឃើញ​ភាព​លំបាក ខ្វះខាត​ទាំង​ថវិកា​និង​ចម្រក​របស់​គ្រួសារ ជនភាសសឹក​គ្រួសារ​នោះ​  ក្នុង​នាម​លោក​ជា​អាជ្ញាធរ​មូលដ្ឋាន បាន​អំពាវនាវ​ដល់​សប្បុរសជន ឯកឧត្តម លោក​ជំទាវ រហូត​មានការ​ឧបត្ថម្ភ ជា​បន្តបន្ទាប់​និង​បាន​រៀបចំ សាងសង់​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ដែក​ប្រក់​និង​បាំងជញ្ជាំង​ស័ង្កសី​មាន​ទំហំ ៥ ម៉ែត្រ ជូន​គ្រួសារ​ខាងលើ​នេះ​លើ​ដី​រួម​របស់​ភូមិ​មួយ​កន្លែង ដែល​ពេល​នេះ​កំពុង​តែ​សាងសង់​បាន​គ្រោងឆ្អឹង​ដែក ផ្ទះ នៅ​ខ្វះ​ដំបូល​ជញ្ជាំង ផ្ទះបាយ​  បន្ទប់ទឹក និង​ចាក់សាប​ខាងក្រោម ។

លោក សេង វិចិត្រ អភិបាលស្រុក​រលាប្អៀរ បាន​បញ្ជាក់​ថា​ថវិកា​ដែល​បាន​យក​មក​ឧបត្ថម្ភ​ក្នុង​ការ​សាងសង់​ផ្ទះ​ជូន​ជនភាសសឹក​ខាងលើ​បាន​មក​ពី​ការ​ឧបត្ថម្ភ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុ​ក រា​ប៊ុ​ន ទេស​រដ្ឋមន្ត្រី​  ថវិកា ៥០​ម៉ឺន​រៀល​ ឯកឧត្តម អ៊ុ​ក ពញា រដ្ឋលេខាធិការ​  ថវិកា​៣០​ម៉ឺន​រៀល ឯកឧត្តម គឹ​ម វាសនា អនុរដ្ឋលេខាធិការ ថវិកា ២០​ម៉ឺន​រៀល ឯកឧត្តម លាង សេង អនុរដ្ឋលេខាធិការ ថវិកា ២០ ម៉ឺន​រៀល លោក សេង វិចិត្រ អភិបាលស្រុក​រលាប្អៀរ ថវិកា ២០ ម៉ឺន​រៀល អង្គការ​ទស្សនៈ​ពិភពលោក​ស័ង្កសី ២០​សន្លឹក​។

លោក តាំង ប៊ុ​ន​ទត មេឃុំ​ជ្រៃ​បាក់ រួម​និង​ក្រុម​គ្រួសារ​ជនភាសសឹក បាន​ថ្លែងអំណរគុណ​យ៉ាង​ជឿ​ជ្រៅ​ឯកឧត្តម លោក​ជំទាវ លោក​លោកស្រី និង​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​សាងសង់​ផ្ទះ​ជូន​ជនភាសសឹក​ខាងលើ​នេះ និង​សូម​ប្រសិទ្ធិ​ពរ​ជ័យ​សិរី​មង្គល​ដល់​ដល់​ឯកឧត្តម​លោក​ជំទាវ​និង​សប្បុរសជន​ទាំងអស់​ជួប​ប្រទះ​និង​ពុទ្ធ​ពរ ៤ ប្រការ​កុំបី​ឃ្លាងឃ្លាត​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ